ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​មុខ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ពិធី​ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​មុខ​។

​ពិធី​នេះ​ដែរ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ចូលរួម​ពី​មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ប្រធាន​មន្ទីរ​ស្តីទី នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។​

​ឆ្លៀត​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ នាយ នាយរង​អាវុធហត្ថ ត្រូវតែ​ខិតខំ​បន្ត​អនុវត្ត ភារកិច្ច​ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ប្រទេស​យើង ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត និង​ត្រូវ​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់លើ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់​។

​លោក​ឧត្តមសេនីយ៍ឯក បន្តទៀតថា កម្លាំង​ក្រោម​ឱវាទ​ទាំងអស់​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវ​ចេះ​សន្សំសំចៃ​ដោយ​រៀបចំ​ផែនការ​សេដ្ឋកិច្ច​គ្រួសារ​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ជៀសឲ្យផុត​ពី​ហានិភ័យ​សេដ្ឋកិច្ច​ក្នុងគ្រួសារ និង​ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង​ក៏​ដូចជា​ក្រុម​គ្រួសារ​ឲ្យបាន​ល្អ​ផង​ដែ​រ​។​

​ជា​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍ឯក តែងតែ​បាន​ក្រើនរំលឹក​ជារឿយៗ​ស្តីពី​ការ បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ជម្ងឺ​ឆ្លងកូវី​ដ​-១៩ (Covid-19) ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ ដូចជា​ពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គ​ន្លាត​សុវត្ថិភាព​បុគ្គល សង្គម និង​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ ស្រប​តាម​សេចក្តីណែនាំ របស់​ក្រសួង​សុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ហើយ​សូម​កុំ​ភ្លេច​! ប្រសិនបើ​ពិភពលោក​នៅ​តែ​នៅ​បន្ត​មិន​មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ពិត​ប្រាកដ ហើយ​វ៉ាក់សាំង​នៅតែ​បន្ត​មិនទាន់មាន សូម​កុំ​ធ្វេសប្រហែស​ឱ្យសោះ​!​។

​យើង​ទាំងអស់​គ្នា​អាច​ភ្លេច​មេ​រោគកូ​វីដ​១៩​នេះ​បាន ប៉ុន្តែ​មេរោគ​នេះ​មិន​ដែល​ភ្លេច​យើង​ទាំងអស់​គ្នា​គ្រប់​រូប​បានទេ​។ ទន្ទឹម​នឹង​ការពារ​ការចម្លង​វីរុស​កូវី​ដ​-១៩ លោក​ឧត្តមសេនីយ៍ឯក​បាន​លើក​ឡើង​អោយ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​ជ​ម្ញឺ​ថ្មី​មួយទៀត​គឺ ជម្ងឺ​គ្រុនឈីក ដែល​បណ្តាល​មក​ពី​មូស​ខ្លា​ញី​ខាំ ហើយ​ជម្ងឺ​គ្រុនឈីក នេះ​គឺ​វា​ស្រដៀង​ទៅ​នឹង​ជម្ងឺគ្រុនឈាម​ផងដែរ ដោយ​មាន​ខេត្ត​ចំនួន​១៥​ហើយ​ដែល​ត្រូវបាន​រកឃើញ​៕

Filed in: ព័ត៌មានជាតិ