ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខណ្ឌដូនពេញ បន្ត​យុទ្ធនាការ បោសសម្អាត និង ធ្វើ​អនាម័យ តាម​ច្រាំងទន្លេ ផ្លូវ​ថ្មើរជើង និង មុខ​ព្រះបរមរាជវាំង ដើម្បី​លើកកម្ពស់​សោភ័ណភាព អនាម័យ បរិស្ថាន​តាម​ទីសាធារណ​: ក្នុង​ទីក្រុង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៤​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង ០៧,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់ឲ្យ លោកស្រី នូ ថាវ​រី អភិបាលរង​ខណ្ឌ​ដូនពេញ និង​ដោយ​មាន​ការចូលរួម​ពី លោកស្រី ហេង សុខ​គង់ ភរិយា​លោក​អភិបាល បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ រួម​ទាំង​ពី​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី ចូលរួម​យុទ្ធនាការ​បោសសម្អាត និង ធ្វើ​អនាម័យ តាម​ច្រាំងទន្លេ ផ្លូវ​ថ្មើរជើង និង សួនច្បារ មុខ​ព្រះបរមរាជវាំង ។​

​គោលបំណង នៃ​កា​បោសសម្អាត និង ធ្វើ​អនាម័យ​តាម​តាម​ច្រាំងទន្លេ ផ្លូវ​ថ្មើរជើង និង សួនច្បារ មុខ​ព្រះបរមរាជវាំង​នេះ គឺ​ចង់​បង្ហាញ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចេះ​ស្រលាញ់​បរិស្ថាន និង​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​នៅតាម​ទីសាធារណៈ​ផ្សេងៗ ដ៏​ដូច​ជា​តាម​ច្រាំងទន្លេ ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព អនាម័យ បរិស្ថាន​តាម​ទីសាធារណ​: ក៏ដូចជា​តាម​ច្រាំងទន្លេ ឲ្យ​កាន់តែ​ល្អប្រសើរ ។

Filed in: ព័ត៌មានជាតិ