ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អាត់ ខែម ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ចែកចាយ​ទឹក​ដល់​ពលរដ្ឋ​ជាង​៣០០​គ្រួសារ នៅ​ស្រុក​មង្គលបុរី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ខណៈពេល​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ហូប និង​ប្រើប្រាស់​ចំនួន​៣០៨​គ្រួសារ ដោយសារ​គ្រោះរាំងស្ងួត​អូសបន្លាយ​យូរ​ពេលនា​កណ្តាល រដូវវស្សា​ឆ្នាំ​២០២០​នេះ ហើយ​នៅតែ​គ្មាន​ភ្លៀង រួម​នឹង​ឥទ្ធិពល​នៃ​ការឡើង​កំដៅ​ផែនដី​បម្រែបម្រួល​អាកាសធាតុ​ទៀត ទើប​ធ្វើ​ក្តៅ​ហួតហែង​រាំងស្ងួត​ខ្លាំង ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង ដឹក​ទឹក​យក​ទៅ​ចែកជូន​នៅ​ភូមិ​សាយ​សាម៉ន ភូមិ​ដំណាក់​ព្រះអង្គ ឃុំ​ចំណោម ស្រុក​មង្គល​បូរី​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ បាន​បញ្ជាក់ទៀតថា ឯកឧត្តម​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៥​គ្រឿង ក្នុងនោះ​មាន​របស់​ស្នងការដ្ឋាន​ខេត្ត​៣​គ្រឿង របស់​អធិការដ្ឋាន​ស្រុក​មង្គល​បូរី​១​គ្រឿង និង​របស់​នាយ​ឧត្តមសេនីយ៍ ខេង សាម៉េធ អគ្គស្នងការ​រង​នគរបាលជាតិ​១​គ្រឿង បាន​ដឹក​ទឹក​ជាច្រើន​ជើង​សរុប​ចំនួន​១១៥,៥០០​លីត្រ ទៅ​ចែក​ជូន​ពលរដ្ឋ​ដែល​ត្រូវ​ការបរិភោគ និង​ប្រើប្រាស់ ទឹក​ទាំងនោះ​គឺ​យក​ពី​ស្ទឹង​សិរីសោភ័ណ ស្ទឹង​មង្គល​បូរី និង​ស្រះ​ធំ​មួយ​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អាត់ ខែម បានបញ្ជាក់​ថា នៅពេល​ខាងមុខ​នេះ​ភ្លៀង​ពន្យា​ពេល​ធ្លាក់​មក​ទៀត​នោះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រាកដ​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​មិនខានឡើយ​៕

Filed in: ព័ត៌មានជាតិ