ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ឯកឧត្តម វេង សាខុន អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ធ​និង​នាំយក​កូន​ឈើហូប​ផ្លែ​(​ដូង ខ្មុរ មាន ឬ​ស្សី ស្វាយ​ត្របែក និង​ស្តៅ​)​ពូជ មាន់​និង​ចំណី​មាន់មក​ចែក​ជូន​ប្រជា​ពលរដ្ធ​ចំនួន​២០០​គ្រួសារ​ក្នុង​ស្រុក​តា​លោ សែន​ជ័យ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ពោធិសាត់ ÷​នា​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែ​ស្រាពណ៏ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​សីហា​ឆ្នាំ​២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ អមដំណើរ​ជា​មួយ​ដោយ​ឯកឧត្តម លោក ជំទាវ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គ នាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ឯកឧត្តម​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​នាំយក​កូន​ឈើ​ហូប​ផ្លែ (​ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និង​ស្តៅ​) ពូជ​មាន់ និង​ចំណី​មាន់​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​សម្រាប់​អនុវត្តន៍​ប្រព័ន្ធ​កសិកម្ម​ចំរុះ ដែល​ពិធី​នេះ​បាន​រៀបចំ​ធ្វើ​នៅ​ផ្ទះ​កសិករ ហា​ច ហៀ​ត នៅ​ភូមិ​ផ្ទុះ​រុង ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ សែន​ជ័យ ខេត្ត​ពោធិ៍សាត់​។

​លោក ង៉ោ ប៉ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) បាន​រាយការណ៍​ដោយ​សង្ខេប​អំពី​គម្រោង​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ​៖ គម្រោង​ស្តីពី “​ការពង្រីក​បច្ចេក ទេស​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ ហៅ​កាត់​ថា SUCRA” គឺជា​អនុ​សមាសភាគ ៣.២ នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD) និង​រាជរដ្ឋាភិបាល​កម្ពុជា​។

​គម្រោង​នេះ​សហការ​អនុវត្ត​ជា​មួយ​វិទ្យាស្ថាន​អន្តរជាតិ​ស្តារ​ជនបទ​ឡើងវិញ (IIRR) ដែល​ជា​ដៃគូ​ប្រតិបត្តិ​នៅ​មូលដ្ឋាន មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង និង​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​និង​បរិស្ថាន​នៃ​សាកលវិទ្យាល័យ​ប៊ើន​ប្រទេស​ស្វីស​។ គម្រោង SUCRA មាន​គោលបំណង​- បង្កើន​ភាព​ធន់​ទៅនឹង​ការ​ប្រែ ប្រួល​អាកាសធាតុ ដល់​កសិករ​ខ្នាតតូច​ដែល​ងាយ​រងគ្រោះ តាមរយៈ​ការជំរុញ​ឱ្យ​កសិករ​អនុវត្ត​គំរូ​ល្អៗ​នៃ​ប្រព័ន្ធ​កសិកម្ម​ចំរុះ – ធ្វើឲ្យ​ប្រសើរឡើង​នូវ​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ – បង្កើន​ប្រាក់ចំណូល និង​ពង្រឹង​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​ដី – លើកកម្ពស់​ចំណេះដឹង​អំពី​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាស ធាតុ និង​អំពី​មធ្យោបាយ​ដែល​ធ្វើឲ្យ សម្រេច​បាន​ភាព​ធន់​ប្រកបដោយ​ចីរភាព​។ គម្រោង​អនុវត្ត​ក្នុងភូមិ​គោលដៅ​ចំនួន ២៣ នៅក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង និង​មាន​ប្រជាកសិករ​ទទួលផល​ផ្ទាល់​ពី​គម្រោង​សរុប​ចំនួន ១៥០០​គ្រួសារ​។

​ដោយ​ទ្បែក​សម្រាប់​ខេត្ត​ពោធិ៍សាត់ មាន​ភូមិ​គោលដៅ​ចំនួន​១១ នៅក្នុង​ឃុំ​ផ្ទុះ​រុង និង​ឃុំ​តា​លោ ស្រុក​តា​លោ សែន​ជ័យ និង​មាន​កសិករ​គោលដៅ​សរុប​ចំនួន ៧៥០​គ្រួសារ​។

​មានមតិ​ស្វាគមន៍​នា​ឱកាស​នេះ ឯកឧត្តម ម៉ៅ ធនិន បាន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​យកចិត្តទុកដាក់ និង​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង ដូច​អ្វី​ដែល​ឯកឧត្តម​សាកលវិទ្យាធិការ​បាន​រាយ​ការណ៍​ជូនជ្រាប​ខាងលើ​។ ឯកឧត្តម ក៏​បាន​ជម្រាបជូន​ពិធី​អំពី​សក្តានុពល​វិស័យ​កសិកម្ម​នៅ​មូលដ្ឋាន​របស់​ឯកឧត្តម ផងដែរ ដោយ​មាន​ការ​វិវឌ្ឍន៍​រីកចម្រើន​គួរ​ជាទី​មោទន បើទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ជា​រួម​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​ជាថ្មី​ម្តងទៀត ឯកឧត្តម​អភិបាលខេត្ត​បាន​ផ្តល់​ការគាំទ្រ​ពេញទំហឹង​ចំពោះ​រាល់​សកម្មភាព​ដែល​ជួយ ឧបត្ថម្ភ គាំទ្រ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​តាម​គ្រប់​រូបភាព ធ្វើយ៉ាងណា​ចូលរួម​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ និង​ឈាន​ជា​ជំហានៗ​ទៅ​ធ្វើ​ការនាំចេញ​នាពេល​អនាគត​។

​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាកសិករ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត សម្តេច​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី​ប្រធានព្រឹទ្ធសភា មក​ជូន​បងប្អូន​ខេត្ត​ពោធិ៍សាត់ ពិសេស​បងប្អូន​ក្នុង​ស្រុក​តា​លោ​សែន​ជ័យ​ដែល​កំពុង​ញាប់ដៃ ញាប់ជើង​ក្នុង​ការខិតខំ​ប្រឹងប្រែង​លើ​ការងារ​បង្កបង្កើនផល ហើយ​សម្តេច​បាន​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​មាន​សុខភាព​ល្អ ឆ្លង​ឲ្យ​ផុត​ពី​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សំខាន់​ដែល​គម្រោង​សម្រេចបាន ជាក់ស្តែង​ក្រៅពី​ការបណ្តុះបណ្តាល​ចំណេះដឹង​ទាក់ទង​ការចិញ្ចឹម និង​ដាំ​ដុះ​ដូច​បាន​រៀបរាប់​ជូន​ដោយ​ឯកឧត្តម​សាកលវិទ្យាធិការ គម្រោង​បាន​និង​កំពុង​ផ្តល់​ធាតុ​ចូល​មួយចំនួន ដល់​កសិករ​គោលដៅ​ចំនួន ៧៥០​គ្រួសារ ក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ ដែល​រួមមាន​៖ កូនឈើ​ហូប​ផ្លែ សរុប​ចំនួន ២១ ៧១៥​ដើម មាន់​ពូជ និង​ទា សរុប​ចំនួន​១ ១៧០​ក្បាល កូន​ត្រី និង​កូន​កង្កែប​សរុប​ចំនួន ៨៥ ៩១៣​ក្បាល ចំណី​មាន់​ចំនួន ៣៧​បាវ ចំណី​ត្រី​ចំនួន ៥០​បាវ និង​ជីធម្មជាតិ​ចំនួន ៤២​បាវ​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​ក្តីសង្ឃឹម និង​ការជឿជាក់​យ៉ាង​មុតមាំ​ដល់​ប្រជា ពលរដ្ឋ​ថា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លា​វៃ​បំផុត​របស់​សម្តេច​តេជោ​ហ៊ុន សែន​
“​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀង​បានឡើយ​” ។ ដូច្នេះហើយ ក្នុងនាម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង និង​អភិបាលខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កំលាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ចំ​បាច់​សំខាន់ៗ​មួយចំនួន​ចំពោះមុខ​ដើម្បី​ចូលរួម​ថែរក្សា​ការពារ និង​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារឲ្យ​មាន​ចីរភាព និង​និរន្តរភាព រក្សា​សុវត្ថិភាព​ស្បៀង​ក្នុង​គ្រួសារ តាមរយ​:​ការបង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ប្រែក្លាយ​វិបត្តិ ទៅ​ជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹង​សមត្ថភាព​ផលិត និង​ចិញ្ចឹម​តាម​គ្រប់​រូបភាព​។ សកម្មភាព​ទាំងអស់​នេះ ទទួលបាន​ការគាំទ្រ​ទាំង​កំលាំងចិត្ត ស្មារតី និង​ជា​ពិសេស​ថវិកា​ដោយ​ផ្ទាល់​ពី​សម្តេច​តេជោ ហ៊ុន សែន ចំនួន ២០០០ លាន​រៀល សម្រាប់​ពង្រីក​វិស័យ​វា​រីរ​ប្ប​កម្ម​។

​ភ្ជាប់​ទៅ​នឹង​កម្មវត្ថុ​នា​ព្រឹក​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ម្ចាស់ជំនួយ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​លើ​ការអនុវត្ត​គម្រោង​នេះ និង​ជា​ពិសេស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​គិតគូ យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​អនុសាសន៍​ល្អៗ​ដែល​ជា​ត្រីវិស័យ​សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់​ថ្នាក់​យកទៅ​អនុវត្ត​ឲ្យទាន់​សភាពការណ៍​ជាក់ស្តែង នាពេល​បច្ចុប្បន្ន ធ្វើ​យ៉ាងណា​ពង្រឹង និង​ពង្រីក​វិស័យ​ផលិតកម្ម​ស្បៀង ធានា​ដល់​ការផ្គត់ផ្គង់​តម្រូវការ​ក្នុង​គ្រួសារ និង​ទីផ្សារ​ក្នុង​តំបន់​។

​ចំពោះ​ការងារ​បច្ចេកទេស និង​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​មាន​និរន្តរភា​ព ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​នាយក​គ្រប់គ្រង​គម្រោង មន្ត្រី​អនុវត្ត​គម្រោង អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាកសិករ ត្រូវ​បន្ត​សហការ​គ្នា​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ក្នុង​ការផ្សព្វផ្សាយ បណ្តុះបណ្តាល និង​អនុវត្ត​បច្ចេកទេស លើ​ការងារ​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី និង​ការថែទាំ​សត្វ និង​ដំណាំ ហើយ​ជាងនេះទៅទៀត និង​សូម​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ (​អរគុណ​សន្តិភាព​)​។​

Filed in: ព័ត៌មានជាតិ