ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៥​ម៉ឺន​រៀល​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ចេញ​អនុក្រឹត្យ ស្តី​ពី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​៥​ម៉ឺន​រៀល ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​ជូន ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤​។​

​ក្នុង​អនុក្រឹត្យ​ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​០៦ ខែ​សីហា​នេះ​បានបញ្ជាក់​ថា ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ ត្រូវ​អនុវត្ត​ឱ្យបាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ និង​ត្រូវ​គោរព​គោលការណ៍​ដូចខាងក្រោម​៖

១៖ ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ ត្រូវអនុវត្ត​តាម​គណ​នី​បៀវត្ស​របស់​សាមីជន ឬ​គ្រួសារ​ជន​ពលី និង​គ្រួសារ​ជន​មរណៈ ជា​អតីត​យុទ្ធជន​។​
២៖ ក្រសួង ស្ថាប័ន និង​អង្គភាព​ដែល​មិន​ទាន់​បាន​បើក​គណនី​បៀវត្ស​សម្រាប់​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់​ខ្លួន ត្រូវ​ចាត់ចែង​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ ឱ្យបាន​ដល់​សាមីជន ម្នាក់ៗ​គ្រប់​ចំនួន និង​ទាន់​ពេលវេលា​។​
៣៖ និវត្តជន​ដែលជា​អតីត​មន្ត្រីរាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​អតីត​មន្ត្រីនគរបាល​ជាតិ​កម្ពុជា ដែល​កំពុង​បំពេញ​ការងារ​ជា​មន្ត្រី​ជាប់​កិច្ចសន្យា បុគ្គលិក​អណ្ដែត សមាជិក ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ ឬ​សមាជិក​ភូមិ ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​តែ​មួយ​កន្លែង ដែល​ចាត់ចែង​បើក​ផ្តល់​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​
៤៖ ក្រសួង ស្ថាប័ន ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការពិនិត្យ​ផ្ទៀងផ្ទាត់ រៀបចំ​សំណើ និង​ធ្វើ​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​នេះ ដោយ​មិន​រាប់បញ្ចូល​មុខសញ្ញា​និវត្ត​ជន ក្នុង​ចំណុច​៣​ខាងលើ​៕

Filed in: ព័ត៌មានជាតិ