ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​អាវុធហត្ថ​ក្រចេះ បង្ក្រាប​ទូក​ដឹកឈើ ៣​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រចេះ​)៖ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​ក្រចេះ ចុះបង្ក្រាប​ទូក​ដឹកឈើ​៣​គ្រឿង (​ធំ​១​គ្រឿង កូន​ទូក​ចំនួន​២​គ្រឿង​) នៅ​ក្នុង​ទន្លេមេគង្គ ស្ថិត​នៅ​ចំណុច​ភូមិ​ឬ​ស្សីចារ ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្ត​បុរី ខេត្ត​ក្រចេះ គ្មាន​ច្បាប់​អនុញ្ញាត ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​។​

​មន្ត្រី​អាវុធហត្ថ​ខេត្ត​ក្រចេះ បានឲ្យដឹងថា ប្រតិ​ប​ត្ត​ការបង្ក្រាប​នេះ​ដោយ​មាន​កម្លាំង​សហការ រួមមាន​៖ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​ខេត្ត កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី កម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ និង​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បាន​ធ្វើ​ការបង្ក្រាប​ទូក​ដឹកឈើ ដែល​ក្រុម​ឈ្មួញ​បម្រុង​បង្កប់ ជាមួយ​គ្រួសារ​ដើម្បី​យកទៅ​លក់​បន្ត តែ​អស់​លាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ធ្វើការ​បង្ក្រាប​។​

​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បានឲ្យដឹងថា ឈើ​ទាំង​នេះ ជា​ឈើ​ប្រភេទ​លេខ​១​សុ​ក្រំ តែ​មិន​ទា​ដឹង​ចំនួន​ម៉ែត្រគូប​នោះទេ ព្រោះ​កម្លាំង​ធ្វើ​ការលើកឡើង និង​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ ដើម្បី​ធ្វើការ​វាស់វែង ចាត់ការ​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ​៕

Filed in: ព័ត៌មានជាតិ