ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​០៨​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុក​ឈូក​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កម្លាំង​នៃ​អធិការនគរបាល​ស្រុក​ឈូក បង្ក្រាប​បាន​ទាំង​សម្បក ខណ​:​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​។​

​ជនសង្ស័យ​ទាំង​អម្បាល​មាន​ខាងលើ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រលប់ ថ្ងៃ​០៥ ខែ​សីហា ឆ្នាំ ២០២០ វេលា​ម៉ោង ១៨ និង​៣០ នាទី ស្ថិតនៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​។ ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ចំនួន​១២ កញ្ចប់ (​ធំ ០១ កញ្ចប់​)​។​

​ទាក់ទិន​នឹង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ សមត្ថកិច្ច​បានឲ្យដឹងថា ការឈាន​ទៅ​បង្ក្រាប​បាន​ជោគជ័យ​នេះ ក្រោយពី​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​កម្លាំង​បង្កប់​នៅ​ទីនោះ​ទើប​យើង​ឈាន​ទៅ​បង្ក្រាប​តែម្តង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ការបង្ក្រាប​កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៨​នាក់ រួមមាន​÷ ១.​ឈ្មោះ សុីវ វេីន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​។​
២.​ឈ្មោះ ហេង ចាន់ណា​រុំ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ល្បក់ ឃុំ​ត្រពាំង​បី ស្រុក​ឈូក​។​
៣.​ឈ្មោះ ខៀវ ពឿ​ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ដូន្តី ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ។​
៤.​ឈ្មោះ សុីម សុជា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ។​
៥.​ឈ្មោះ ឆោម សំណាង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ,៦.​ឈ្មោះ ចេក ជា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ (​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​តា​កែន ស្រុក​ឈូក​)​។​
៧.​ឈ្មោះ ស៊ុម រដ្ឋា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក និង​ទី​៨.​ឈ្មោះ ជុំ ឆោម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ខ្ពប ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ