ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្តេជ្ញា​សាងសង់​ផ្លូវ​ឱ្យ​រឹងមាំ មិនមែន​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ឬ​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​នោះឡើយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបង្ហាញ​គោលជំហរ និង​គោលការណ៍​របស់​ក្រសួង​ក្នុង​ការសាងសង់​ផ្លូវ​ឱ្យ​បាន​រឹងមាំ ដែល​អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង ពោល​គឺ​មិនមែន​ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ឬ​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​នោះឡើយ​។​

ការបង្ហាញ​ជំហរ​បែប​រឹងមាំ​ចំពោះ​គុណភាព​ផ្លូវ​បែប​នេះ របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​ដឹកនាំ​គណៈប្រតិភូ ចុះ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​រាជការ បុគ្គលិក កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និង​កម្មករ​នៃ​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ប្រមាណ​១០០​នាក់​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ គម្រោង​សាងសង់​ពង្រីក និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវជាតិ​សំខាន់ៗ នៅ​កម្ពុជា និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នានា​រួមមាន​៖ ផ្លូវ​ក្រវាត់ក្រុង​ទី​១ ទី​២ ទី​៣ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ស្ពាន​ស្ទឹងត្រង់ ស្ពាន​ខេត្ត​ក្រចេះ កំពង់ ផែ​ពហុ​បំណង​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ជាដើម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា គោលការណ៍​នេះ​ត្រូវតែ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត តាមរយៈ​ការប្រើប្រាស់​យន្ត​ការចុះពិនិត្យ​ឱ្យបាន​ដិតដល់ និង​ការបង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​ពិសេស ដើម្បី​តាមដាន​ការសាងសង់​របស់​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើង​អំពី​សារប្រយោជន៍​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ ប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ ក៏ដូចជា​ដើម្បី​បង្ខិត​សេវាសាធារណៈ​ទៅ​កៀក​ប្រជាពលរដ្ឋ​ដូចជា​៖ ឆៀក​ចល័ត និង​បង្កើត​មណ្ឌល​ប្ដូរ និង​ពន្យា​បណ្ណ​បើកបរ​នៅ​តាម​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ទាំង​ពីរ​សាខា និង​ផ្សារ​ទំនើប​ជីបម៉ុង ជាដើម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង សហការ​ជាមួយ​មន្ទីរ​ជុំវិញ​ខេត្ត និង​ស្ដាប់​តាម​ការណែនាំ​របស់ រដ្ឋបាល​ខេត្ត​ថែមទៀត​សំដៅ​ពង្រឹង​វិស័យ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​មួយ​កម្រិត​ទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ និង​ដែល​បាន​ធ្វើឱ្យ​វិស័យ​នេះ ឱ្យមាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ