ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​ក្រឡាហោម ស ខេង ជំរុញ​ឲ្យ​បន្ត​តាមដាន​ស្រាវជ្រាវ និង​ស្វែងរក​មេខ្យល់​ជួញដូរ​មនុស្ស ដើម្បី​បង្ក្រាប​ឲ្យបាន​ទាន់​ពេល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​អន្តរក្រសួង​-​ស្ថាប័ន​ទាំង​០៦ របស់ គ​.​ជ​.​ប​.​ជ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ​ក្រុមការងារ​អនុវត្តន៍​ច្បាប់ បន្ត​តាមដាន​ស្រាវជ្រាវ និង​ស្វែងរក​មេខ្យល់​ជួញដូរ​មនុស្ស ដើម្បី​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​។​

​សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ក្រុមការងារ​អនុវត្តន​ច្បាប់ បន្ត​តាមដាន​ស្រាវជ្រាវ ស្វែងរក​មេខ្យល់​ជួញដូរ​មនុស្ស និង​ល្បិចកល​ថ្មីៗ ដើម្បី​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​។ លើសពីនេះទៅទៀត គ្រប់​អង្គភាព​សមត្ថកិច្ច គប្បី​ពង្រឹង​វិន័យ និង​សេចក្តីថ្លៃថ្នូរ​របស់​កង​កម្លាំង បញ្ជៀ​ស​ឲ្យបាន​ការប្រព្រឹត្ត​ខុសឆ្គង​នឹង​វិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ បទបញ្ជា ដែល​នាំ​ឲ្យ​ប្រឈម​នឹង​ការដាក់ទោសទណ្ឌ​ជាយថាហេតុ​»​។​

​បន្ថែម​លើ​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុមការងារ​អនុវត្តន៍​ច្បាប់ ឲ្យ​អនុវត្តន៍​បន្ត រួមមាន​៖
* ជំរុញ​ការ​ចងក្រង និង​ចែករំលែក​ទិន្នន័យ​ជា​ប្រព័ន្ធ ឲ្យមាន​លក្ខណៈ​រលូន និង​ជា​ទិន្នន័យ​រួម​ថ្នាក់ជាតិ ដែល​ឆ្លើយតប​ទៅ​នឹង​ការដោះស្រាយ​បញ្ហា ជាពិសេស សម្រាប់​ចែករំលែក​ជាមួយ​អន្តរជាតិ​។​
* កិច្ចការ​យុត្តិធម៌ ត្រូវបាន​កែលម្អ តែ​សូម​សំណូមពរ​រដ្ឋមន្ត្រី​យុត្តិធម៌ ពង្រឹង​ក្រុមការងារ ឲ្យមាន​ទំនាក់ទំនង​សហការ​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​ធ្វើ​យ៉ាងណាឲ្យ​ការប្រមូល​ទិន្នន័យ អំពី​ការផ្តន្ទាទោស​អំពើ​ជួញដូរ​មនុស្ស និង​បញ្ជូន​មក​អគ្គលេខាធិកា​រដ្ឋា​ន គ​.​ជ​.​ប​.​ជ បាន​បាន​ទាន់ពេលវេលា បញ្ចប់​ការវាយតម្លៃ ដោយ​ដាក់បន្ទុក​លើ​ចំណុច​ខ្វះខាត​នៃ​ប្រព័ន្ធយុត្តិធម៌​។​
* អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ គប្បី​បន្ត​ការប្រឹងប្រែង​អនុវត្ត​សកម្មភាព ដែល​បាន​រៀបចំ​ក្នុង​ការឆ្លើយតប​ទៅនឹង​បញ្ហា​ចំពោះ​មុខ រយៈពេល​ខ្លី មធ្យម វែង ឲ្យអស់​លទ្ធភាព ដោយ​រិះរក​មធ្យោបាយ ជម្នះ​ឧបសគ្គ ពង្រឹង​កិច្ច​សហការ ដើម្បី​ចំណាយធនធាន​តិច បាន​ផល​ច្រើន និង​សម្រេច​គោលដៅ​ជា​អាទិភាព​។​
* គ្រប់​ក្រសួង ស្ថាប័ន អង្គភាព ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ គប្បី​បន្ត​ចូលរួម​សហការ និង​គាំទ្រ អនុវត្ត​គោលនយោបាយ និង​វិធានការ​ទាំងឡាយ របស់​រាជរដ្ឋាភិបាល ឲ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ជម្នះ​រាល់​ឧបសគ្គ និង​ភាព​ប្រឈម​ទាំងឡាយ រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ទប់ទល់​នឹង​សភាពការណ៍​ដែល​វិវត្តន៍​ឥតឈប់ឈរ និង​ប្រធាន​សក្តិ​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​ប្រជាជន និង​ប្រទេសជាតិ​យើង​៕

Filed in: ព័ត៌មានជាតិ