ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ នៅក្នុង​រដូវ​ភ្លៀង​ធ្លាក់ ការពារ​ខ្លួន​ពី​គ្រោះធម្មជាតិ និង​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​សារ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​សុខភាព នា​រដូវ​ភ្លៀង​ធ្លាក់ និង​ចេះ​ការពារ​ខ្លួន​ពី​បា​តុ​ភូ​គ្រោះធម្មជាតិ ដូចជា​ព្យុះភ្លៀង ខ្យល់​កន្ត្រាក់​ជាដើម​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល ក៏បាន​អំពាវ​ន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ តាម​សមុទ្រ និង​ប្រជា​នេសាទ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​តាមដាន​ឲ្យបាន​ជាប់​នូវ​ការផ្សព្វផ្សាយ​ព្យាករ​ណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ជាមួយគ្នានេះ សម្តេច​តេជោ ហ៊ុន សែន ក៏​មិន​ភ្លេច​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឲ្យ​ឆ្លង​ជំងឺ​កូវី​ដ​១៩​ផងដែរ ទោះបី​កម្ពុជា ពុំ​មាន​អ្នកស្លាប់​ក៏ដោយ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​ក៏ដោយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ នៅក្នុង​រដូវ​ភ្លៀង​ធ្លាក់ ដោយសារ​មួយ​រយៈ​ចុងក្រោយ​នេះ មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ជាច្រើនលើក ច្រើនសារ ដែល​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជា​ល​រដ្ឋ​អស់​ជាច្រើន​ខ្នង​។ ដូច្នេះ​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ជាពិសេស​ក្នុងការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ ។​
​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ តាម​សមុទ្រ និង​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ចុះទូក​នេសាទ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​តាមដាន​ឲ្យបាន​ជាប់ នូវ​ការផ្សព្វផ្សាយ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ទន្ទឹមនឹងនេះ​ដែរ ក៏​សូម​បងប្អូន​ប្រជា​ល​រដ្ឋ​ការពារ​ខ្លួន​កុំអោយ​ឆ្លង​ជំងឺ covid-19 ទោះបី​ប្រទេស​យើង​ពុំ​មាន​អ្នកស្លាប់​ក៏​ដោយ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់ ហើយក៏​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ​។​
​សូម​បងប្អូន​ប្រជាពលរដ្ឋ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹល​សម្លាប់​មេរោគ ឬ​ទឹក​អាល់​កុល ហើយ​ប្រើប្រាស់​ម៉ាស​អោយបាន​ជា​ប្រចាំ ជា​ពិសេស​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ សូម​ជូនពរ​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សុខភាព​ល្អ​ចៀសផុត​ពី​ជំងឺ​ឆ្លងកូវី​ដ​-19 ទាំងអស់គ្នា​»៕

Filed in: ព័ត៌មានជាតិ