ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ គាំទ្រ​ចំពោះ​ការខិតខំ​របស់​មន្ត្រី​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ស្នើ​ឲ្យមាន​ការយកចិត្ត​ទុកដាក់​ឲ្យបាន​ល្អ​ថែម​ទៀត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​)៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ​សកម្មភាព របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សកម្មភាព​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដោយ​បាន​លើកយក​ចំណុច​សំខាន់ៗ​មួយចំនួន​មក​ពិនិត្យ និង​ពិភាក្សា ដូច​ជា​ការពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ របស់​ក្រុមប្រឹក្សា​ខេត្ត​។​

​ការពិនិត្យ និង​អនុម័ត​របាយការណ៍​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០២០ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត (​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែមិថុនា ដល់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០)​។​

​ការ​ស្តាប់​របាយការណ៍​របស់​៖
* គណៈកម្មាធិការ​នានារ​បស់​ក្រុមប្រឹក្សា​ខេត្ត និង​របាយការណ៍​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ
* គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​
* គណៈកម្មាធិការ​លទ្ធកម្ម​
* គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ខេត្ត​
* គណៈកម្មាធិការ​គ្រប់គ្រង​មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត​
* គណៈកម្មាធិការ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត ជាដើម​។​

​លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ កត់សម្គាល់ឃើញ​ថា សេវា​សុរិយោដី​មាន​ភាពស្មុគស្មាញ​ជាងគេ​។ បញ្ហា​ស្មុគស្មាញ​នេះ​ខ្លះ បាន​ស​ន្ស​ល់​ពី​មុន​មក តែ​ស្នើ​ឲ្យមាន​ការខិតខំ​ដោះស្រាយ​បន្ត​ទៀត​។​

​លោក​ថា ឯកភាព​គាំទ្រ​ចំពោះ​ការខិតខំ​របស់​មន្ត្រី ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ស្នើ​ឲ្យមាន​ការរួម​គ្នា​យកចិត្តទុកដាក់ ឲ្យបាន​ល្អ​ថែម​ទៀត ក្នុង​ការបំពេញ​ការងា​រ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ការទុកចិត្ត និង​មាន​ភាពកក់ក្តៅ​។​

​ទន្ទឹមនេះ លោក ជាម ហ៊ីម ផ្តល់​អនុសាសន៍​ចំពោះ​ការចុះ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ នៅតាម​មូលដ្ឋាន​ត្រូវធ្វើ​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា ការអនុវត្ត​កម្មវិធី​ផ្តល់ សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ របស់​រាជរដ្ឋាភិបាល​មាន​ភាពច្បាស់លាស់ និង​ចំ​គោលដៅ​ពិតប្រាកដ និង​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​។​

​ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ខេត្ត​បាន និង​កំពុង​ខិតខំ សម្របសម្រួល​ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ និង​ទទួលបាន​បាន​លទ្ធផល​ជា​បន្តបន្ទាប់​។​

​សម្រាប់​ខែ​នេះ រដ្ឋបាលខេត្ត បាន​អនុត្ត​ការងារ​មួយចំនួន​ដូចជា​៖
​ទី​១៖ ការផ្តល់​សាច់ប្រាក់​សម្រាប់​ជនក្រីក្រ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារកូ​វីដ​១៩​។​
​ទី​២៖ ការចុះ​ស្រង់​ស្ថិតិ និង​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ តាម​មូលដ្ឋាន និង​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ប័ណ្ណ​ក្រីក្រ ការគ្រោង​ចុះ​ចែក​អំណោយ ជូន​ពួកគាត់​ក្នុង​ពេល​ឆាប់ៗ​។​
​ទី​៣៖ ការដោះស្រាយ​ដី ជូន​ពលរដ្ឋ​រស់នៅ​លើ​ចំណី​អូរ​ប្រឡាយ ដែល​ប៉ះពាល់​គម្រោង​ស្តារ​អូរ​ប្រឡាយ នៅក្នុង​ក្រុង ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​ផ្លូវទឹក បង្ក​ជា​ជំនន់​ទឹកភ្លៀង​។​
​ទី​៤៖ ការរៀបចំ​គម្រោង​កែ​លម្អ ស្ពាន​ចាស់​ឆ្លង​ប្រឡាយ​ចំនួន​២​កន្លែង នៅ​សង្កាត់​លេខ​៤​។​

​លោក គួច ចំរើន បានបញ្ជាក់​ថា លទ្ធផល​នៃ​ការស្តារ​ប្រឡាយ បាន​លទ្ធផល​ជាង​៧០% ហើយ​ការងារ​នេះ មាន​ការលំបាក​ដោយសា​រ​ស្ថានភាព ភូមិសាស្ត្រ​ស្មុគស្មាញ គ្រឿងចក្រ​លំបាក​ចេញចូល​។ ការងារ​នេះ នៅតែ​បន្ត​រៀបចំ​ស្តារ​អូរ និង​ដោះស្រាយ​ផលប៉ះពាល់​ផងដែរ​។​

​ក្រៅពីនេះ លោក គួច ចំរើន បាន​រំលឹក​ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕

Filed in: ព័ត៌មានជាតិ