ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម ឃួ​ង ស្រេង ទទួល​ទេយ្យទាន និង​បច្ច័យ​ពី​ព្រះចៅអធិការ​វត្ត​ប្រាសាទ ដើម្បី​ចែក​បន្ដ​ជូន​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២០​នេះ នៅក្នុង​បរិវេណ​វត្ត​ប្រាសាទ ភូមិធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ក្រោម​វត្តមាន​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និង​លោកស្រី ព្រមទាំង​មន្ដ្រី​ជាច្រើន​ទៀត​ផង​ដែរ​។​

​អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​នេះ រួមមាន អង្ករ​៥​តោន​, ទឹក​សុទ្ធ​១៥០​កេស​, ទឹកក្រូច​៧០​កេស​, ទឹកត្រី ៨០​យួរ​, ទឹកស៉ីអ៉ីវ ៧០​យួរ​, ទឹកដោះគោ ៧​កេស​, ត្រីខ ៩០​យួរ​, មី ១៥០​កេស​, ប្រេង​ឆា ២៨​ធុង​, ស្ករស ១៥០​គីឡូក្រាម​, អំបិល ១៦០​គីឡូក្រាម​, សម្ភារ​ប្រើប្រាស់​ផ្ទះបាយ ៨​ឈុត សរុប​ទាំងអស់​ជិត​២២​លាន​រៀល និង​ថវិកា ៣,០០០​ដុល្លារ​ផង​ដែរ​។​

​ក្នុងឱកាស​នោះ ព្រះឧ​ត្ត​មធម្ម សោម ស៊ីម បាន​មាន​សង្ឃដីកា ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​សម្តេច​តែងតែ យកចិត្តទុកដាក់​ជួយ​ដល់ ប្រជាពលរដ្ឋ​រងគ្រោះ ងាយ​រងគ្រោះ ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក ដោយ​ជានិច្ច​ជា​កាល​សម្ដេច​តែងតែ​ជួយ ដោយ​មិន​ទុកឲ្យ ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​អត់បាយ​នោះ​ទេ​។​

​ព្រះឧ​ត្ត​មធម្ម​សោម ស៊ីម ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ពិសេស ឯកឧត្តម ឃួ​ង ស្រេង ដែល​បាន​យកចិត្តទុកដាក់ ដោយ​បាន​កសាង​ផ្លូវ​ចូល​វត្ត​មួយ​ខ្សែ ដើម្បី​សម្រួល​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​បាន​និមន្ត និង​ធ្វើដំណើរ​បាន​ស្រួល​។​
​ឯកឧត្តម ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​លើកឡើង​ថា ការប្រគល់​នូវ​ទេយ្យទាន និង​ថវិកា​របស់​ព្រះឧ​ត្ត​មធម្ម សោម ស៊ីម ព្រះចៅអធិការ​វត្ត​ប្រាសាទ និង​ជា​ព្រះ​អនុគុណ​ខណ្ឌ​ព្រែក​ព្នៅ មក​សាខា​កាកបាទ​ក្រហម​រាជធានី​ភ្នំពេញ​នេះ គឺ​ពិតជា​បាន​បង្ហាញ​ឲ្យឃើញ ពី​ភាពសិ្នទ្ធស្នាល រវាង​ពុទ្ធចក្រ និង​អាណាចក្រ​។​
​ឯកឧត្តម​បញ្ជាក់ថា ពុទ្ធចក្រ និង​អាណាចក្រ​ត្រូវ​ដើរ​ទន្ទឹម​គ្នា មានន័យ​ថា បើ​អាណាចក្រ​មាន​ការរីកចម្រើន​ពុទ្ធចក្រ ក៏​មាន​ការរីកចម្រើន​ដូចគ្នា ហើយ​អាណាចក្រ​ជួប​បញ្ហា ពុទ្ធចក្រ ក៏​ជួប​បញ្ហា​ដែរ​។ ជាក់ស្ដែង​នៅក្នុង​សម័យ ប៉ុល ពត អាណាចក្រ​បាន​ធ្លាក់​ដល់​ចំណុច​សូន្យ ក្នុងនោះ​ពុទ្ធចក្រ ក៏​បាន​ធ្លាក់​ដល់​ចំណុចសូន្យ​ដូចគ្នា​ដែរ​។​

​ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​លើកឡើង ពី​បញ្ហា​ជំងឺ​រាតត្បាត​នៅលើ​ពិភពលោក ដែល​កម្ពុជា​បាននិងកំពុង​ប្រឈម​ទៅ​នឹង​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន កម្ពុជា​បាន​ការពារ និង​ទប់ស្កាត់​បាន​យ៉ាង​ល្អប្រសើរ ដោយ​មកដល់ពេលនេះ មិន​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ដោយ​ជំងឺ​នេះឡើយ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ព្រះឧ​ត្ត​មធម្ម សោម ស៊ីម ដែល​បាន​បរិច្ចាគ​នូវ​ទេយ្យទាន​មួយ​ចំនួន​ធំ​នេះ ជូន​មក​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​បម្រើ​ក្នុង​សកម្មភាព​មនុស្សធម៌ នៅក្នុង​រាជធានី​ភ្នំពេញ​។​
​ក្នុងនាម​កាកបាទក្រហម​រាជធានី​ភ្នំពេញ ឯកឧត្តម​នឹង​យក​ទេយ្យទាន​ទាំងនេះ ទៅធ្វើ​សកម្មភាព​ឲ្យចំ​គោលដៅ​គ្រឹះ​របស់​កាកបាទក្រហម​កម្ពុជា តម​តាម​ការណែនាំ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ពិសេស​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្រីក្រ ចាស់ជរា និង​ក្រុមគ្រួសារ​មាន​ផ្ទុក​រោគ​អេដស៍​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ