ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាយ​ឧត្តមសេនីយ៍ សៅ សុខា សូម​ផ្ញើ​បទ​ចម្រៀង «​អរគុណ​សន្តិភាព​» គោរព​ជូន​ពរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងឱកាស​ចម្រើន​ជន្មាយុ ៦៨ ឈានចូល ៦៩​ឆ្នាំ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្នុង​ឱកាស​ដ៏​មង្គល​សួស្ដី​ប្រពៃ​ថ្លៃថ្លា ពោរពេញ​ដោយ​ក្ដី​សោមនស្ស​រីករាយ នៃ​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៦៨ ឈានចូល ៦៩​ឆ្នាំ របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកជំទាវ ព្រមទាំង​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ទាំងមូល សូម​សម្ដែង​នូវ​អំណរ​សាទរ​ប្រកបដោយ​ក្ដី​គោរព​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​គោរព​ជូន​សព្ទសាធុការ​ពរជ័យ សិរី​មហា​មង្គល​ប្រកប​ដោយ​សេចក្ដី​គោរព​ស្ម័គ្រស្មោះ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ យើងខ្ញុំ​សូម​សម្ដែង​នូវ​មោទកភាព និង​កោតសរសើរ​បំផុត​ចំពោះ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ធ្វើ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ឯកភាព​ជាតិ បូរណភាព​ទឹកដី និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

​ទន្ទឹមនឹងនេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ផែនការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត ដើម្បី​ទប់ស្កាត់​ជំងឺ​ឧត្បាត Covid-19 ដែល​រីក​រាលដាល​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ ។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក និង ទេវតា​ឆ្នាំ​ថ្មី សូម​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្ដី ជ័យ​មង្គល​វិបុល​សុខ បវរ​មហាប្រសើរ​ថ្លៃថ្លា​ជូន​ចំពោះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា​-​បុត្រី និង​ចៅៗ​ជា​ទីស្រឡាញ់ សូម​ទទួលបាន​ជោគជ័យ​លើ​គ្រប់​ភារកិច្ច និង​សូម​បាន​ប្រកបដោយ​ពុទ្ធពរ និង​ពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា សូម​ផ្ញើ​បទ​ចម្រៀង «​អរគុណ​សន្តិភាព​» គោរព​ជូន​ពរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងឱកាស​ចម្រើន​ជន្មាយុ​៖

Filed in: ព័ត៌មានជាតិ