ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សិក្ខាសាលា​ស្តីពី «​ការកសាង​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្ពោះទៅ​កាន់​ពិភព​ការងារ​»

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅក្នុង​ពិធី​បើក​វគ្គ​សិក្ខាសាលា​ស្តីពី «​ការកសាង​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្ពោះទៅ​កាន់​ពិភព​ការងារ​» លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស ដែល​បោះបង់​ការសិក្សា មក​ចាប់យក​ការរៀន​ជំនាញ​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ សម្រាប់​ជួយ​ដល់​សិស្សានុសិស្ស​មាន​ជំនាញ​ពិតប្រាកដ ហើយ​អាច​រកចំណូលបាន និង​អាច​ជួយ​ខ្លួនឯង​ដើម្បី​បន្ត​ការរៀនសូត្រ​ទៅ​ខាង​មុខ​ទៀត​។​

​ការជំរុញ​បែប​នេះ​របស់​លោកស្រី រស់ សុ​ផានី បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​វគ្គ​សិក្ខាសាលា​ស្តីពី «​ការកសាង​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឆ្ពោះទៅ​កាន់​ពិភព​ការងារ​» ដែល​គាំទ្រ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច ប្រចាំ​តំបន់ (​ដំណាក់កាល​ទី​៤) និង​មាន​ការចូលរួម​ពី​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ កញ្ញា ម៉ា​រី ហប​មែន ទីប្រឹក្សា នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រចាំ​តំបន់ សិក្ខាកាម​ដែល​ចូល​សរុប ៣៤​នាក់ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស ខេត្ត​បន្ទ​យ​មានជ័យ ស្ថិតនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២០​នេះ​។​

​លោកស្រី រស់ សុ​ផានី បាន​បន្តថា សិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​ចេញពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ងាយ​រក​ការងារ​ធ្វើ​ជាមួយ​នឹង​ប្រាក់​បៀរ​វត្ស​ខ្ពស់ ហើយ​យ៉ាង​វិញ​ទៀត បច្ចុប្បន្ន​សាលា​អប់រំ​បណ្តុះបណ្តាល​បច្ចេក​ទស និង​វិជ្ជាជីវៈ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​មាន​ដៃគូរ​ច្រើន​ជាមួយ​វិស័យ​ឯកជន ដែល​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ការទំនាក់ទំនង សម្របសម្រួល និង​កែតម្រូវ​ទៅតាម​តម្រូវការ​ជំនាញ​វិជ្ជាជីវៈ​ដែល​ក្រុមហ៊ុន​ឯកជន​ចង់បាន ជាពិសេស​សម្រាប់​ការបញ្ជូន​សិស្ស​ចុះទៅ​ហាត់​ការងារ ឬ​ធ្វើ​ការងារ​នៅ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នោះ​ផ្ទាល់​តែម្តង ក្រោយពី​បញ្ចប់​ការ​សិក្សា​ជំនាញ​។​

​លោកស្រី​អភិបាលរង​ខេត្ត បានឱ្យដឹង​ទៀត​ថា ខេត្ត​បន្ទាយមានជ័យ មាន​មជ្ឈមណ្ឌល​ការងារ ដែល​មាន​សេវាកម្ម​ប្រឹក្សា​ការងារ និង​ផ្គូរ​ផ្គង​អ្នករក​ការងារ​ធ្វើ​ទៅ​នឹង​ក្រុមហ៊ុន​ឯកជន​នានា ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​វិសេសវិសាល សម្រាប់​សិស្ស​ដែល​បញ្ចប់​ជំនាញ​វិជ្ជាជីវៈ​។​

​ក្នុងឱកាស​នោះ​ដែរ​លោកស្រី​អភិបាលរង​ខេត្ត ក៏​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រចាំ​តំបន់​របស់​អង្គការ GIZ ដែល​បាន​ផ្តល់​នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដើម្បី​ជំរុញ និង​លើកកម្ពស់​វិស័យ​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​វិស័យ​ការងារ​ក្នុងស្រុក និង​គាំទ្រ​ដល់​ដំណើរការ​អាជីវកម្មរ​បស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​សិក្ខាសាលា​នេះ មាន​សារៈសំខាន់​ក្រៃ​លែង​នឹង​បង្កើតបាន​ជា​បណ្តាញ​ទំនាក់ទំនង​គ្រប់ភាគី​ពាក់ព័ន្ធ ផ្តល់​ព័ត៌មាន​ដល់​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មកពី​តាម​វិទ្យាល័យ អនុវិទ្យាល័យ និង​បណ្តារ​អង្គការ​នានា ដែល​ធ្វើ​ការងារ​ក្នុង​វិស័​អប់រំ ដើម្បី​បាន​ដឹង​ពី​លក្ខខណ្ឌ និង​ព័ត៌មាន​ស្តីពី វិស័យ​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក៏​ដូច​ជា​ព័ត៌មាន​ពី​តម្រូវការ​ទីផ្សារការងារ ពី​ខាង​វិស័យ​ឯកជន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ដែល​ចង់​រៀន​ជំនាញ​វិជ្ជាជីវៈ​។​

​បើ​តាម​កញ្ញា ម៉ា​រី ហប​មែន ក៏​បញ្ជាក់​ថា បេសកកម្ម​របស់​គម្រោង​កញ្ញា គឺ​ផ្តោត​សំខាន់​ទៅលើ​ការ​ការកសាង​សម្ថ​ភាព​, លើកកម្ពស់​វិស័យ​ការងារ​, ជួយ​លើកកម្ពស់​វិស័យ​កម្ម​នៅ​កម្ពុជា​ជាដើម ។​

​ក​ញ្ញ​បាន​បញ្ជាក់បន្ថែម​ថា ការរៀបចំ​សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់ៗ​៤ គឺ​ទី​១៖ បង្កើន​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​, ទី​២៖ ផ្តល់ព័ត៌មាន​ដែល​ជា​តម្រូវការ​, ទី​៣៖ លើកកម្ពស់​ការបណ្តុះបណ្តាល​វិជ្ជាជីវ និង​ទី​៤៖ យល់ដឹង​ពី​តម្រូវកា​រងារ​៕

 

Filed in: ព័ត៌មានជាតិ