ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្ដេច​តេជោ ហ៊ុន សែន ÷​ថ្ងៃ​៥​ខែ​សីហា​២០២០​ស្អែក​នេះ ជា​ខួបកំណើត​គម្រប់​៦៨​ឈានចូល ៦៩​ឆ្នាំ​របស់​ខ្ញុំ​(៥​សីហា​១៩៥២-៥​សីហា ២០២០)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២០ សម្ដេច​តេជោ សូម​អរគុណ​បងប្អូន​ដែល​បាន​ជូនពរ​ខ្ញុំ ទោះបី​ខុស​ឆ្នាំ​ក៏​ដោយ​ព្រោះ​ខ្ញុំ​មាន​ថ្ងៃ​
​កំណើត​ដល់​ទៅ​ពីរ​៖
១.​ថ្ងៃ ៤ មេសា ១៩៥១ ដែល​ខ្ញុំ​បាន​បកស្រាយ​ម្តង​រួចហើយ គឺ​ថ្ងៃ ៤ មេសា​យក ថ្ងៃ​ចូល​បម្រើ​កងទ័ព​តាម​ការអំពាវនាវ របស់​សម្តេចឪ សម្តេចព្រះ​នរោត្តម​សីហនុ​ឆ្នាំ​១៩៧០ ។ ឯ​ឆ្នាំ ១៩៥១ ដោយ​អ្នក​វាយ​អង្គ​លី​លេខ​វាយ​ច្រឡំ​និង​យក​ទៅ​ផ្សាយ​ល្ងាច​ថ្ងៃ ៨ មករា ១៩៧៩ ក្រោយ​ពេល​ខ្ញុំ​ត្រូវបាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស ។ ពេលនោះ​ខ្ញុំ​មិន​បាន​កែតម្រូវ​ទេ ព្រោះ​ចង់ឱ្យ​ខ្លួន​មាន​អាយុ​ច្រើន​បន្តិច​ដោយសារ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​អាយុ​មិន​
​ទាន់​គ្រប់​២៧​ឆ្នាំ​ផង​។​

២.​ថ្ងៃកំណើត​ពិតប្រាកដរ​បស់​ខ្ញុំ​គឺ​ថ្ងៃ ៥ សីហា ១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ​១៥​កើត ខែស្រាពណ៏​ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៤៩៦​។​

​ទោះ​ជូនពរ​៦៩​ឆ្នាំ​ឬ​៧០​ឆ្នាំ គឺ​ទទួលបាន​ទាំងអស់ និង​សូម​អរគុណ​សម្រាប់​ការស្រឡាញ់​រាប់អាន​។​

​ការបញ្ជាក់​របស់ខ្ញុំ​ខាងលើ​សំដៅ​បញ្ជាក់ តើ​ថ្ងៃកំណើត​ពិតប្រាកដ​មួយណា ។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន ៕

 

Filed in: ព័ត៌មានជាតិ