ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ជាង​៣០០​គ្រួសារ នៅ​ក្រុង​ស្ទឹងសែន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​)៖ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​គម្រោង​ចលនា​ភូមិ​ថ្មី របស់​ប្រទេស​កូរ៉េ ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ មាន​ជីវភាព ខ្វះខាត​ចំនួន​៣២០​គ្រួសារ មកពី​៨​សង្កាត់ ក្នុង​ក្រុង​ស្ទឹង​សែន​​។​

​ថ្លែង​នៅក្នុង​ពិធី​ចែក​អំណោយ​នោះដែរ ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​ដល់​លោក SAEMAUL ប្រធាន​តំបន់ នៃ​គម្រោង​ចលនា​ភូមិ​ថ្មី ដែល​កំពុង​អនុវត្តន៍​នៅ​ភូមិ​ចំនួន​បី រួមមាន​៖ ភូមិ​ចំបក់ ភូមិ​កំរ៉ែង និង​ភូមិ​រកា ក្នុង​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព បង្កើត​ទម្លាប់​ល្អ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​តាមរយៈ​ការបង្កើត​ឲ្យមាន​ទិវា​អនាម័យ បណ្តុះបណ្តាល​អំពី​ការដាំដុះ​ដំណាំ​ជាច្រើន​ប្រភេទ​ផ្តល់​គម្រោង សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ធា​រា​សា​សន្ត្រ​ផងដែរ ជា​ពិសេស​បាន​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ ដោយ​បាន​ផ្ដល់​នូវ​សម្ភារ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព ខ្វះខាត ស្របពេល​ដែល​ប្រទេស​កម្ពុជា កំពុងតែ​រង​ផលប៉ះពាល់​នូវ​ជំងឺ​កូវី​ដ​១៩ នៅពេលនេះ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម សុខ លូ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​រស់ នៅ​ដោយ​រក្សា​អនាម័យ​ជាប់​ជានិច្ច ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​ទុកដាក់​សំរាម និង​កាក​សំណល់​ផ្សេងៗ ឲ្យបាន​ត្រឹមត្រូវ ជា​ពិសេស​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ​ឲ្យបាន​ញឹកញាប់ ឬ​ទឹក​អាល់​កុល ឬ​ជែល ដាក់​ជាប់​តាម​ខ្លួន​ជា​ប្រចាំ​នៅពេល​ធ្វើដំណើរ​នៅ​គ្រប់​ទីកន្លែង ជាពិសេស​មិនត្រូវ​មាន​ការជួបជុំ ឬ​ចាក់ធុងបាស​រាំ​កម្សាន្ត​នោះទេ ដើម្បី​រួម​គ្នា​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​ឯកឧត្តម​បន្ថែមទៀតថា ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ទទួលរង​នូវ​ផល​ប៉ះពាល់​ជំងឺ​កូវី​ដ​-១៩​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ «​កម្មវិធី​ផ្តល់​សាច់ប្រាក់ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩» ដើម្បី​កាត់បន្ថយ​ការលំបាក​ជូន​បងប្អូន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​។​

​ចុងបញ្ចប់ ឯកឧត្តម សុខ លូ បាន​សំណូមពរ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ជួយ​អប់រំ​កូនចៅ​ឲ្យចូល​រួម​គោរព ច្បាប់​ចរាចរណ៍​រាល់​ការបើកបរ​ម៉ូតូ ត្រូវ​ពាក់​មួយ​សុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រមទាំង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជា​និមិត​រូប ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ មី ម៉ាស​ក្រណាត់ ក្រ​ម៉ា សាប៊ូ​លាងដៃ អាកុល​ដប​តូច និង​អាកុល​ដប​ធំ​៕​

Filed in: ព័ត៌មានជាតិ