ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​អាជ្ញាធរ​សម្អាត​មហាវិថី ឈ្នះ​ឈ្នះ ឲ្យបាន​ស្អាត​ជា​ប្រចាំ និង​ពិនិត្យមើល​ដើមឈើ​បង្ការ​ការ​បាក់មែក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​បរិស្ថាន​ល្អប្រសើរ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យ និង​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ នាំគ្នា​ធ្វើការ សម្អាត​មហាវិថី ឈ្នះ​ឈ្នះ ឲ្យបាន​ស្អាត​ជា​ប្រចាំ និង​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ឲ្យបាន​ល្អ ហើយ​ពិនិត្យ​មើល​ដើមឈើ នៅ​អម​សងខាង​តាម​មហាវិថី​នេះ ក៏​ត្រូវតែ​កាត់​លះ​មែក​ឲ្យបាន​ស្អាត ដើម្បី​បង្ការ​ការ​បាក់មែក ដោយ​ប្រការ​ណាមួយ ។​

​ការណែនាំ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២០​នេះ ខណៈ​ដែរ​លោក បាន​ដឹកនាំ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន ចុះ​ត្រួតពិនិត្យ​មើល​វិមាន ឈ្នះ​ឈ្នះ និង​តាម​បណ្ដោយ​វិថី​មហាវិថី​ឈ្នះ​ឈ្នះ នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​តាម​បណ្ដោយ​មហាវិថី​នេះ មាន​បរិស្ថាន​ល្អ និង​មាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា នៅតាម​បណ្ដោយ​មហាវិថី ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឃើញថា មាន​ដី និង​ដក់​ទឹក នៅតាម​ចិញ្ចើមផ្លូវ​។​

​ជាមួយគ្នានេះ លោក​អភិបាល​រាជធានី ស្នើ​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាងណា ចុះ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ដែល​លក់ដូរ​នៅ​តាម​ចិញ្ចើម​មហាវិថី​នេះ ត្រូវ​សម្អាត​ទីតាំង លក់ដូរ​របស់​ខ្លួន​ឲ្យបាន​ល្អ ដោយ​ត្រូវ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ធ្វើយ៉ាងណា​ឲ្យ​តំបន់​នេះ មាន​អនាម័យ បរិស្ថាន​ល្អ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់ នូវ​ជំងឺ​កូវី​ដ​១៩​ទាំងអស់គ្នា ខណៈ​ដែល​ជំងឺ​នេះ បាននិងកំពុង​រី​ករា​ល​ដាល នៅ​ទូទាំង​ពិភពលោក ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​កំពុង​តែ​ប្រឈម​ដែរនោះ​។​

​ក្រៅ​ពី​បញ្ហា​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​សំអាត​ធូលី​ដី ភក់​នៅលើ​បណ្ដោយ​ផ្លូវ​នេះ ឲ្យបាន​ស្អាត ជាមួយ​នឹង​ការប្រើ​គ្រឿងចក្រ កៀ​ទឹកដក់​នៅតាម​បណ្តោយ​ផ្លូវ​នេះ​ឲ្យបាន​ស្អាត​។​

​លោក ឃួ​ង ស្រេង បន្តថា ចំពោះ​មន្ទីរ​បរិស្ថាន និង​អង្គភាព​សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ត្រូវ​ទទួលខុសត្រូវ មើលថែ​ដើមឈើ​ជាប្រចាំ ពោល​គឺ​បើ​ដើមឈើ​ដែល​ត្រូវ​លះ​មែក គឺ​ត្រូវ​លះ​មែក​ចេញ​ឲ្យបាន​ស្អាត តែបើ​ដើមឈើ​ដែល​ងាប់ ក៏​ត្រូវ​គាស់​ចេញ និង​ដាក់​ដាំ​ថ្មី​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ