ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​ឱ្យ​ខណ្ឌ​ទាំង​១៤ ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​សកម្មភាព​ប្រមូលផ្ដុំ ដែល​គ្មាន​ការជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ចេញ​ណែនាំ​មួយ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ចំណុះ​ឱ្យ​រាជធានី​ភ្នំពេញ ឱ្យ​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ ដែល​ធ្វើឡើង​គ្មាន​ការជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

​សេចក្តីណែនាំ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សង្កេតឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​សកម្មភាព​ជួបជុំ ប្រមូលផ្ដុំ​តវ៉ា ទាមទារ​ឱ្យមាន​ការដោះលែង លោក រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មិន​បាន​ជូន​ដំណឹង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់ទុក​ថា​សកម្ម​ភាព​ជួបជុំ​ប្រមូលផ្ដុំ​តវ៉ា​ខាងលើនេះ បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រក្រតីភាព​សង្គម សណ្ដាប់ធ្នាប់ សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រង់​មាត្រា​៥ ដែល​បាន​ចែង​ថា ក្រុម​បុគ្គល​ណា​ដែល​មាន​បំណង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​កន្លែង​សាធារណៈ​ណាមួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ​ខេត្ត មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ​។

​ទន្ទឹម​នឹង​នេះ​សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​វីរុស​កូវី​ដ​-១៩ បាន​អនុវត្ត​ផ្ទុយ​អំពី​វិធានការ​នានា របស់​អង្គការ​សុខភាព​ពិភពលោក (WHO) គោលការណ៍​សុខភាព​សាធារណៈ របស់​ក្រសួង​សុខាភិបាល និង​សេចក្ដីណែនាំ​លេខ ០០៧ ស​ណន ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដី​ពី​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ការពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ ការពារ​រលក​ទី​ពីរ នៃ​ការចម្លង​មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុងន័យនេះ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដូចតទៅ​៖
* រាល់​ការជួបជុំ​ប្រមូលផ្ដុំ​តវ៉ា​ទាំងអស់ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ស្រប​តាម​វិធានការ​ណែនាំ​នានា ស្ដី​ពី​ការបង្ការ​-​ទប់ស្កាត់​ការរីក​រាលដាល​ការចម្លង​វីរុស កូវី​ដ​-១៩​។​
* រាល់​សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ ដែល​គ្មាន​ការជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ទុក​ថា​ជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​។​
* ទទួលបាន​សេចក្ដីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ អភិបាលខណ្ឌ ទាំង​១៤ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អ្នកពាក់ព័ន្ធ ទាំងឡាយ ត្រូវ​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕
​ខាងក្រោម​នេះ​ជា​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ