ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ចន្ទ័​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយ​កដ្ធានអន្តោប្រវេសន៍​បា​ន​អញ្ចើញ​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការវិភាគ មុខងារ​និង​ចំនួន​ក្រប​ខណ្ឌ​របស់​អគ្គនាយ​កដ្ធានអន្តោប្រវេសន៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការវិភាគ​មុខងារ និង​ចំនួន​ក្រប​ខណ្ឌ​របស់​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍​។​

​កិច្ចប្រជុំ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាពេលនេះ ក៏​មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍​ពី​ការ​កំណត់​តួនាទី​ភារកិច្ច និង​មុខងារ​របស់​មន្ត្រី​អន្តោប្រវេសន៍ នៅតាម​នាយកដ្ឋាន និង​ការិយាល័យ​នី​មួយៗ ឲ្យ​កាន់តែ​យល់ច្បាស់​ពី​ចំណុច​ខ្វះខាត ត្រូវ​បំពេញបន្ថែម​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​ណែនាំ​ដល់​ថ្នាក់​នាយកដ្ឋាន ថ្នាក់​ការិយាល័យ សូម​ឲ្យ​ឧស្សាហ៍​ប្រជុំ ណែនាំ អប់រំ ដើម្បី​ឲ្យ​មន្ត្រី​បាន​នៅ​ឋិតឋេរ​ជិតស្និទ្ធ​ជាមួយ​គ្នា ជាពិសេស​ឲ្យមាន​របាយការណ៍​ផែនការ​សកម្មភាព ប្រចាំឆ្នាំ ប្រចាំ​ឆមាស ប្រចាំខែ ហើយ​អនុវត្តន៍​ឲ្យបាន​ទៀងទាត់ និង​ទាន់​ពេលវេលា ដោយ​នៅពេល​ខាងមុខ​នេះ មានការ​ឈប់សម្រាក សូម​ឲ្យ​ថ្នាក់​នាយកដ្ឋាន និង​ថ្នាក់​ការិយាល័យ រៀបចំ​វេន​ប្រចាំការ ដើម្បី​រងចាំ​ទទួលបញ្ជា​ពី​ថ្នាក់ដឹកនាំ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ចាំបាច់​មួយ​ចំនួន របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គនាយក បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង​មន្ត្រី​អន្តោប្រវេសន៍​ទាំងអស់ ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​រក្សា​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​វិធានការ ការពារ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល អំពី​ជម្ងឺ​កូវី​ដ​-១៩ (Covid-19 ) ៕

 

Filed in: ព័ត៌មានជាតិ