ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ច្រាន​ចោល​គណនេយ្យ​ហ្វេ​សប៊ុក ២ ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ទឹកជំនន់ នៅ​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២០ បាន​ច្រានចោល នូវ​ការផ្សាយ​របស់​គណនេយ្យ​ហ្វេ​សប៊ុក​ចំនួន​២ គឺ “​ស្រី​ណុ​ច online shop” និង “​បង សយ​” ដែល​ហាក់​មាន​ចេតនា​បំពុលសង្គម ជា​ពិសេស​ខេត្ត​ព្រះសីហនុ​តែម្តង ដោយ​យក​រូបភាព​ឆ្នាំ​ចាស់ អំពី​ទឹក​ជន់​លិច​ក្នុង​ខេត្ត យក​មក​ផុស​បំពុល​ជាថ្មី​នៅ​ថ្ងៃ​២ សីហា​។​

​​លោក​ឧត្តមសេនីយ៍​ស្នងការ ឲ្យ​ម្ចាស់​គណនេយ្យ​ទាំង​២ ចេញ​មក​ទទួលខុសត្រូវ និង​សារភាព​កំហុស​ដោយ​ចេតនា បំពុលសង្គម​ណាមួយ ជា​ពិសេស​ខេត្ត​ព្រះសីហនុ​តែម្តង​។ បើ​មិន​ដូច្នេះ​ទេ ជំនាញ​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​នឹង​ស្រាវជ្រាវ លើ​ករណី​នេះ​ដែរ​។

លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា ដោយ​មាន​កិច្ចខិត្តខំ​ប្រឹងប្រែង របស់​គណៈ​បញ្ជារ​ការឯកភាព​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ក្រោម​ការចង្អុលបង្ហាញ ពី​ប្រមុខ​រាជរដ្ឋាភិបាល ផ្តោត​សំខាន់​លើ​ហេដ្ឋារចនាសម្ព័ន ជា​ពិសេស​ប្រព័ន្ធ​បង្ហូរ​លូ រហូតមកដល់​ពេលនេះ ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ ក៏​ពុំ​មាន​ការ​ជន​លិច​ណាមួយ គួរ​ឲ្យ​កត់​សម្គាល់ទេ​៕

Filed in: ព័ត៌មានជាតិ