ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ម៉ិច​ចំនួន ៥​ខ្សែរ​ប្រវែង ៤៩៥៤០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ការធ្វើដំណើរ​ស្រួល​ក្នុង​រដូវវស្សា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​ខ្មែរ​អ៊ី​វិន នា​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហារ ឆ្នាំ​២០២០​នេះ​ថា រដ្ឋបាល​ខេត្ត​យើង​បាន​ស្ថាបនា​ផ្លូវ​គ្រួស​ម៉ិច​ជូន​ប្រជាពលរដ្ឋ​ក្នុង ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ស្រុក​មង្គល​បូរី មាន​៥​ខ្សែរ ប្រវែង ៤៩៥៤០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ការធ្វើដំណើរ​ស្រួល​ក្នុង​រដូវវស្សា​។​

​ឯកឧត្តម​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បន្តថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី និង​ជា​អំណោយ ដ៏​ថ្លៃថ្លា ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ ប្រធាន​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ សរុប​ចំនួន​ផ្លូវ​គ្រួស​ម៉ិច​ចំនួន ៥​ខ្សែរ​ប្រវែង ៤៩៥៤០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ផ្លូវ​ស្ថាបនា​ក្នុងនោះ ទី​១ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ពី​ឃុំ​គុត្ត​ស​ត ស្រុក​អូរជ្រៅ ដល់​ភូមិ​បល្ល័ង ប្រវែង ១៣ ២៤០​ម៉ែត្រ ទទឹង ០៥​ម៉ែត្រ​(​ស្ថាបនា​រួច​) , ទី​២.​ផ្លូវ​គ្រួស​ក្រហម​ពី​ភូមិ​ចែង​មែ​ង ដល់​ព្រំប្រទល់​ឃុំ​ចំណោម ស្រុក​មង្គល​បូរី ប្រវែង ១០០០០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ​(​ស្ថាបនា​រួច​), ទី​៣.​ផ្លូវ​ក្រាល​គ្រួស​ក្រហម ត​ភ្ជាប់​ពី​ភូមិ ចែង​មែ​ង ខ្ចាយ ស្រះ​ភ្លោះ ដល់​ភូមិ​ហ៊ុប​ឬ​ស្សី ឃុំ​សឿ ស្រុក​មង្គល​បូរី ប្រវែង ៧០៥០ ម៉ែត្រ ទទឹង ០៥​ម៉ែត្រ (​បាន​ស្ថាបនា​រួច​) , ទី​៤.​ត្រៀម​បន្ត​គ្រួស​ក្រហម​ពី​ព្រំប្រទល់​ឃុំ​តា​គង់ ដល់​ឃុំ​ចំណោម ប្រវែង ១២២០០ ម៉ែត្រ ទទឹង ០៥​ម៉ែ​ត្រុំ , និង​ទី​៥. ផ្លូវ​ក្រាល​គ្រួស ប្រវែង ៧០៥០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ពី​ភូមិ​ខ្ជាយ ទៅ​ភូមិ​ប្រាសាទ​រ៉ាង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ធ្វើ​ពិធី​បើក​ការដ្ឋាន​ថ្ងៃនេះ ។​

ប្រជាពលរដ្ឋ​បាន​សម្តែង​អំណរ​អរគុណ ដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ និង​រដ្ឋបាល​ខេត្ត​បន្ទាយមាណជ័យ តែងតែ​គិតគូរ សម្រួល​ដល់​ពួកគាត់ ទាន់ពេលវេលា ជានិច្ច ជា​កាល មិន​ថា​ការអភិវឌ្ឍន៍ ការ​ផ្តល់​ស្បៀង និង​បញ្ហា​ផ្សេងៗ​ជាច្រើន ៕

Filed in: ព័ត៌មានជាតិ