ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រថយន្ត​ល្បាត​ចំនួន ០២​គ្រឿង ត្រូវបាន​ប្រគល់​ជូន​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រថយន្ត​ល្បាត​ចំនួន ០២​គ្រឿង ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន K.99 Group ត្រូវបាន​ធ្វើ​ការប្រគល់​ជូន​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០១ ខែ​សីហា​ឆ្នាំ​២០២០​។​

​ពិធី​ប្រគល់​រថយន្ត ត្រូវបាន​រៀបចំ​ឡើង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ព្រែក​ព្នៅ ក្រោម​វត្តមាន​លោក វរសេនីយ៍ឯក ភួង សុ​ភី មេបញ្ជាការ​កងរាជអាវុធហត្ថ ខណ្ឌ​ព្រែក​ព្នៅ និង​លោក​វរសេនីយ៍ឯក ព្រុំ ស​ក្តា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​សែន សុខ ព្រមទាំង​លោក​ឧកញា ឫទ្ធី រស្មី អគ្គនាយក​ក្រុមហ៊ុន K.99Group និង​លោក​ឧកញា រស់ ឌី​ណែ​ត និង​មន្ត្រី​កងកំលាំង​ជាច្រើនរូប​ទៀត​ដែរ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​លោក​ឧកញ៉ា ឫទ្ធី រស្មី អគ្គនាយក​ក្រុមហ៊ុន K99 Group និង​លោក​ឧកញ៉ា រស់ ឌី​ណែ​ត​បាន​ឧបត្ថម្ភ​រថយន្ត​ម៉ាក Camry ផលិត​ឆ្នាំ​២០០៧ បំពាក់​ដោយ​ស៊ី​រ៉ែ​ន ជា​គុណប្រយោជន៍​សម្រាប់​ក្នុង​កិច្ចប្រតិបត្តិកា​រណ៍ការ​ពារ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ជូន​ប្រជាពលរដ្ឋ​អោយស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ភូមិ​ឃុំ​មាន​សុត្ថិភាព និង​អង្ករ​ចំនួន ០២​តោន​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​កងកំលាំង​ផងដែរ ។​

​ក្នុងឱកាស​នោះ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ទាំង​២​រូប​បាន​សម្តែង​ការ​ត្រេកអរ និង​ថ្លែង​នៅ​ការដឹងគុណ​ចំពោះ​លោក​ឧកញ៉ា ដែល​បាន​ធ្វើ​អំណោយ​ដ៏​ប្រសើរ​សម្រាប់​កិច្ចការងារ ការពារ​សន្តិសុខ សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​លោក​ដើម្បី​ទុក​ចល័ត ល្បាត ការពារ​ក្នុង​ភូមិសាស្ត្រ​ដល់​កិច្ចការ​សន្តិសុខ​៕

Filed in: ព័ត៌មានជាតិ