ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​កំពត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​តាម​ដង​ព្រែក​ដើម្បី​ត្រៀម​លក្ខណៈ​ជួយ​អន្តរាគមន៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ស្ថិតក្នុង​ស្ថានភាព ធាតុអាកាស​អាប់អួរ ហើយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជាប់​គ្នា​រយៈពេល​៣ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​៣១​ខែកក្កដា ដល់​ថ្ងៃ​ទី ២​ខែ​សីហា​ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​កំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក នៅតាម​ដងព្រែក កំពង់បាយ​ក្រុង​កំពត រហូត​ដល់​ព្រែក​ទឹកឈូ ឆ្លងកាត់​ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ​និង​ឃុំ​កំពង់​គ្រែ​ង ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២០​។ ក្នុង​ដំណើរ​ចុះ​ពិនិត្យ ក៏​មាន​ការ​រួម​ដំណើរ​ដោយ​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អភិបាលស្រុក​ទឹកឈូ​ក្រុង​កំពត និង​កងកម្លាំង​នគរបាល​ខេត្ត​នគរបាល​ការពារ​ព្រំដែន​ទឹក​វីរៈសេនា​តូច​លេខ​២៤១ ផងដែរ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា បើ​តាម​ការពិនិត្យ​វាយតម្លៃ​ស្ថានភាព​ទឹក​តាម​ដងព្រែក នៅពេលនេះ គឺ​នៅ​មិនទាន់​មាន​ការព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់ នៃ​ការលិចលង់ ដល់​លំនៅដ្ឋាន​ផ្ទះសំបែង ស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។ ប៉ុន្តែ​បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ គឺ​យើង​មិនត្រូវ​មាន​ការធ្វេសប្រហែស​ឡើយ ដូច្នេះ​សូម​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​សមត្ថកិច្ច គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ត្រូវ​ប្រុងប្រយ័ត្ន បន្ត​តាមដាន​ចំពោះ​បាតុភូត ឬ​ធាតុអាកាស​ដែល​អាច​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាកឬ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​។ ជា​ពិសេស​ត្រូវ​ត្រៀម​លក្ខណៈ គ្រប់​មធ្យោបាយ ដើម្បី​ជួយ​អន្តរាគមន៍​ឬ​ជំលៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្នុងករណី​មាន​ហេតុការណ៍​ទឹក​ជំ​នន​ន់​កើតឡើង​។ ទន្ទឹម​នឹង​នោះ​ក៏​សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​មក​រដ្ឋបាលខេត្ត​ជាបន្ទាន់ ដោយ​មិន​ត្រូវ​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ដោយ​ជំនាន់​ទឹកភ្លៀង​នេះ​ហើយ​គ្មាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​យើង​បានឡើយ​។​

​ជាមួយនេះ លោក​អភិបាលខេត្ត​ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រែក​ទាំងអស់ រួម​ទាំង​ម្ចាស់​បឹង​ហ្គា​ឡូ រមណីយដ្ឋាន​នានា ស្ថិតនៅ​ជាប់​ទីតាំង​ដង​ព្រែក ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដូច​ប្រព័ន្ធ​ភ្លើងអគ្គិសនី​ប្រើប្រាស់ និង​របស់របរ​សំខាន់ៗ​ជាដើម​ត្រូវ​ត្រៀម​លក្ខណៈ​បង្ការ​មុនពេល​មាន​ទឹកជំនន់​មកដល់​៕ សេង ណា​រិ​ទ្ធ​

Filed in: ព័ត៌មានជាតិ