ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ហ៊ុន ម៉ា​ណែ​ត បើក​កិច្ចប្រជុំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការកែសម្រួល និង​បំពេញ​គោលការណ៍​អំពី​រចនាសម្ព័ន្ធ នៃ​យុវជន​គណបក្ស

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​ក្នុង កិច្ចប្រជុំពេញអង្គ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ដែល​មាន​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​(​យ​.​គ​.​ក​) នា​រសៀល​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០ ដែល បាន​ប្រារព្វ​ឡើង​នៅក្នុង​វិមាន​៧​មករា ទីស្នាក់ការ​កណ្ដាល​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​កិច្ចប្រជុំ​បាន​ធ្វើ​ការផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការកែសម្រួល និង​បំពេញ​គោលការណ៍​អំពី​រចនាសម្ព័ន្ធ​នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និងសេចក្តីសម្រេច ស្តីពី​ការកែសម្រួល​តួនាទី ភាកិ​ច្ចនៃ​រចនាសម្ព័ន្ធ និង​របៀបរបប​ធ្វើ​ការងារ​របស់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ក្នុងន័យ​ជំរុញ​ការយល់ដឹង និង​ពង្រឹង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ការងារ ព្រមទាំង​បាន​លើក​ទិសដៅ​ការងារ​បន្ត​របស់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ការចូលរួម​យ៉ាង​សកម្ម​របស់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គ្រប់រូប គ្រប់​ថ្នាក់​ក្នុង​ការអនុវត្ត​ភារកិច្ច​ការងារ និង​បម្រើប្រជាជន​ឱ្យ​អស់ពី​ចិត្ត​ពី​ថ្លើម​ស្រប​តាម​មាគ៌ា និង​ទិសដៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ប្រធាន​ក៏​បាន​ណែនាំ​ឱ្យ​យុវជន​គណបក្ស​ថ្នាក់កណ្តាល​ទាំងអស់​បន្ត អនុវត្ត​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​បន្ត​បម្រើ​ប្រជាជន​តាម​តម្រូវការ ទាន់ពេលវេលា​និង​កាលៈទេសៈ​ជាក់ស្តែង​៕

Filed in: ព័ត៌មានជាតិ