ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ណែនាំ​៩​ចំណុច​ដល់​អង្គភាព​ក្រោម​ចំណុះ ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​៥​ថ្ងៃ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្តីណែនាំ​មួយ​ឱ្យ​អង្គភាព​ក្រោម​ចំណុះ​ទាំងអស់ អនុវត្ត​វិធានការ​ធានា​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅ​អំឡុង​ពេល​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ រយៈពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខនេះ​។

​តាម​សេចក្តីណែនាំ​នេះ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​ធ្វើការ​ណែនាំ​ទៅ​កាន់​អង្គភាព​ក្រោម​ចំណុះ​ដូចតទៅ​៖
* ទី​១៖ ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការ​ក្តាប់​សភាពការណ៍​ពាក់ព័ន្ធ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ជាពិសេស សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ឧបាយកល សកម្មភាព​ប៉ុនប៉ង​បង្កចលាចល​សង្គម និង​សកម្មភាព​ល្មើស​ផ្សេងៗ​ទៀត ដើម្បី​ចាត់​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព ទាន់ពេលវេលា​។​

* ទី​២៖ ត្រូវ​ជំរុញ​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​» ឲ្យបាន​សកម្ម​ផុលផុស និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ឲ្យបាន​ហ្មត់ចត់ នូវ​មុខសញ្ញា​គ្រប់​ប្រភេទ នៅតាម​សហគមន៍ ភូមិ​-​ឃុំ ដោយ​ប្រើប្រាស់​គ្រប់​វិធានការ ដើម្បី​បំបាត់​ប្រសិទ្ធភាព​មុន មិន​ទុក​ឲ្យ​មុខសញ្ញា​មានឱកាស ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​
* ទី​៣៖ ត្រូវ​បង្កើន​វិធានការ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យបាន​ម៉ឺងម៉ាត់ នៅតាម​បណ្ដា​គោលដៅ កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ ដើម្បី​រក្សា​នូវ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់ ការពារ​សុវត្ថិភាព​ដាច់ខាត ថ្វាយ​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​កំពូលៗ និង​ឥស្សរជន​ជាន់ខ្ពស់​របស់​ជាតិ ដែល​យាង និង​អញ្ជើញ​ធ្វើ​ដំណើរ​កម្សាន្ត និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ​។​

​ទន្ទឹមគ្នានេះ ត្រូវ​យកចិត្ត ទុកដាក់​យាមកាម ល្បាត​ការពារ​ផ្ទះសំបែង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល​ចាកចេញ​ទៅ​ជួបជុំ​សាច់ញាតិ នៅឯ​ស្រុកកំណើត ឬ​ទៅ​កម្សាន្ត​នៅ​ទី​ឆ្ងាយ​ទាំង​គ្រួសារ​។​
* ទី​៤៖ ជំរុញ​អនុវត្ត​តាម​ខ្លឹមសារ​សេចក្ដីណែនាំ របស់​ក្រសួង​មហាផ្ទៃ និង​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ស្ដីពី​វិធានការ​បន្ទាន់​សម្រាប់​បង្ការ និង​ការទប់ស្កាត់ ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ដោយ​ណែនាំ​ឲ្យ​មន្ត្រី​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​បន្ថែមទៀត​អំពី​វិធាន​សុខាភិបាល ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​យល់​ជ្រួតជ្រាប និង​ចូលរួម​បង្ការ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ ជាពិសេស​នៅ​តាម​បណ្ដា​រមណីយដ្ឋាន ទីប្រជុំជន​ទីសាធារណៈ​។ ក្នុងករណី​សង្ស័យ​មាន​អ្នក​ផ្ទុក​វី​រ៉ុស​កូវី​ដ​-១៩ ត្រូវ​រាយការណ៍​ជាបន្ទាន់ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​។​
* ទី​៥៖ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេល នូវ​រាល់​សកម្មភាព​ដូចជា​៖ សកម្មភាព​ក្មេង​ទំនើ​ង អំពើហិង្សា ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការប្រើប្រាស់​អាវុធ គ្រឿងផ្ទុះ​គ្រាប់រំសេវ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​នាំ​ឲ្យ​ជះ​ឥទ្ធិព​លមិន​ល្អ​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​សង្គម​ជាតិ​។​
* ទី​៦៖ ជំរុញ​រឹតបណ្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ៣៩​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការកែសម្រួល​ការពិន័យ​អន្តរ​ការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាន​ផែនការ​ជា​មុន​ក្នុង​ការរៀបចំ​សណ្ដាប់ធ្នាប់ សម្រួល​ចរាចរណ៍ តាម​បណ្ដា​ផ្លូវជាតិ ទីប្រជុំជន​ពិសេស​ច្រកចេញ​-​ចូល​រាជធានី ទី​រួម​ខេត្ត ក៏ដូចជា​គោលដៅ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​បាន​នូវ​ការកកស្ទះ និង​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ជា​យថាហេតុ​។​
* ទី​៧៖ ត្រូវ​យកចិត្តទុកដាក់​អប់រំ​ប្រជាពលរដ្ឋ ឲ្យមាន​ស្មារតី​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះ​អគ្គិភ័យ គ្រោះមហន្តរាយ​នានា ដោយ​ត្រូវ​រៀបចំ​កម្លាំង និង​មធ្យោបាយ ត្រៀម​បម្រុង​ប្រចាំការ ២៤/២៤​ម៉ោង ដើម្បី​សហការ​ជួយ សង្គ្រោះ នៅពេល​ដែល​អគ្គិភ័យ ឬ​គ្រោះធម្មជាតិ​កើតមានឡើង​។​
* ទី​៨៖ ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ហា​គ្រប់​ថ្នាក់ និង​ត្រៀមកម្លាំង​សម្រាប់​ចេញ​អន្តរាគមន៍ គ្រប់​កាលៈទេសៈ​ដោយ​ត្រូវ​សហការ​ជាមួយ បណ្ដាញ​ព័ត៌មាន​សំខាន់ៗ ដើម្បី​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ ដូចជា​ការកកស្ទះ​ចរាច​រណ៍ ធ្វើឲ្យ​ប្រជាជន​បាន​ដឹង​ជា​មុន ដើម្បី​បង្វែរ​ទិស​ចរាចរណ៍​។ ជាមួយគ្នានេះ គ្រប់​នាយកដ្ឋាន អង្គភាព ត្រូវ​ចាត់តាំង​ឲ្យមាន​វេន​ប្រចាំការ ដោយ​ត្រូវ​រៀបចំ​មន្ត្រីក្រោមឱវាទ ប្រចាំការ​ប្តូរ​វេន​គ្នា ដើម្បី​ឲ្យ​មន្ត្រី មាន​ឱកាស​បាន​ឈប់សម្រាក​បាន​គ្រប់ៗ​គ្នា​។​
* ទី​៩៖ ត្រូវ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល នៃ​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព សន្តិសុខ ក្នុងឱកាស​ឈប់សម្រាក​នេះ​រាយការណ៍​មក អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឲ្យបាន​ត្រឹម​រសៀល​នា​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២០​ជា​កំណត់ (​របាយការណ៍​ត្រូវ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២០)៕
​ខាងក្រោម​នេះ​ជា​សេចក្តីណែនាំ​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន​៖

Filed in: ព័ត៌មានជាតិ