ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រើន​រំ​ឮ​ក​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះហត្ថលេខា​លើ​ឯកសារ​ទិញ​លក់​ដីធ្លីរ​បស់​ពលរដ្ឋ ឱ្យ​មាន​ភាពត្រឹមត្រូវ ចៀសវាង​បង្កើតជា​ទំនាស់​ដោះស្រាយ​មិន​ចេះ​ចប់​មិនចេះហើយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​មណ្ឌលគិរី​)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ក្រើន​រំ​ឮ​ក​ដល់​អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ​ស្រុក​មួយចំនួន​សូមមេត្តា​ចុះហត្ថលេខា លើ​ឯកសា​រទិញ​-​លក់ ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាពត្រឹមត្រូវ​ចៀស​វាង​បង្កើត​ជា​ទំនាស់​ដោះស្រាយ​មិនចេះចប់ មិនចេះហើយ​។​

​ការ​ក្រើន​រំ​ឮ​ក​បែប​នេះ​របស់​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការអនុវត្ត​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ចុះបញ្ជី​ដីឯកជន​របស់​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ការដោះស្រាយ​វិវាទ​ដីធ្លី ការ​កាត់​ឆ្វៀល​ដី និង​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី នៅ​ខេត្ត​មណ្ឌលគិរី ដែល​មាន​កម្លាំង​មន្ត្រី​ជំនាញ​សរុប​៥៥០​នាក់​ចូលរួម​វាស់វែង​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹទ្ធទៅ​នៅ​ទីធ្លា​សាលាខេត្តម​ញ​ណ្ឌ​ល​គិរី ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​, លោក ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី​, លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​បាន​ចូលរួម​យ៉ាងច្រើន​កុះ​។​

​ក្នុងឱកាស​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​លើកឡើង​ថា ចំពោះ​កងកម្លាំង​ស្ម័គ្រចិត្ត​មកពី​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងៗ​ស្តីពី ការចុះវាស់វែង​ចុះបញ្ជី​ដី​រដ្ឋ ដីឯកជន​របស់​ប្រជាពលរដ្ឋ ដី​សហគមន៍​ជនជាតិដើម​ភាគតិច ការដោះស្រាយ​វិវាទ​ដីធ្លី ត្រូវបាន​បែងចែក​ចំនួន​១២​ក្រុម ចុះ​អនុវត្ត​ការងារ​វាស់វែង​កំណត់​ព្រំប្រទល់​ឱ្យបាន​ជាក់លាក់​បំផុត​ចំពោះ​ទីតាំង​ដី​របស់​រដ្ឋ ដីឯកជន​របស់​ប្រជាពលរដ្ឋ ដី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច ក៏ដូចជា​ដោះស្រាយ​វិវាទ​ដីធ្លី​ជា​ដើម​ប្រកបដោយ​ភាពត្រឹមត្រូវ​ច្បាស់លាស់ គ្រប់ ក្រុង ស្រុក​ក្នុង​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី សរុប​មន្ត្រី​ស្ម័គ្រចិត្ត​មាន​ចំនួន​៥៥០​នាក់​។​

​ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ក្រោយ​ក្រុមការងារ​មន្ត្រី​ស្ម័គ្រ​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​រដ្ឋ ព្រំ​ដី​ប្រជាពលរដ្ឋ ព្រំ​ដី​របស់​សហគមន៍​ច្បាស់លាស់ ហើយ​នោះ​ពិតជា​យើងទាំងអស់គ្នា​លែង​មាន​ការ​មន្ទិល​សៅហ្មង​ទាំងអស់គ្នា​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០​ថ្មីៗ​នេះ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ក្រសួងបរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឱ្យ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​។​

​ទន្ទឹម​នឹង​ការបញ្ជា​ឱ្យ​រៀបចំ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ពី​លក្ខខណ្ឌ​ត្រូវ​អនុ​វត​មួយចំនួន​ផង​ដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុញ្ញាត្តិ​ជាដាច់ខាត​។​

​សម្តេច​បាន​បន្ថែមថា ចំពោះ​ការបែងចែក​ដី​ជូន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវធ្វើ​ឱ្យបាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដី​ជូន​ពល​រដ្ឋ គឺ​នឹង​ត្រូវ​ទទួលទោស​ជា​កំហិត​។ ក្រៅពី​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី​១០% ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​អុស និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​។ នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​ពាក់ព័ន្ធ​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​រដ្ឋ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ដែរ​ថា កន្លងមក​សម្តេច​បាន​សង្កេតឃើញ​មាន​តែ​អ្នកមានអំណាច និង​អ្នក​មានទ្រព្យ​ច្រើន​ប្រើ​អ្នកតូចតាច​ឱ្យ ទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ឱ្យ​ខ្លួន​។

​រី​ឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី ១០ ទៅ​២០ ក៏​សម្តេច​បាន​ដឹង និង​កំណត់​អត្តសញ្ញាណ និង​មុខសញ្ញា​រួច​អស់ហើយ​ដែរ​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា សម្រាប់​ជន​ដែល​ធ្វើ​សកម្មភាព​ទាំងនេះ បើ​រកឃើញ​ថា​បាន​ប្រព្រឹត្តិ​មែន​នោះ នឹង​ត្រូវ​ចាប់ខ្លួន​៕

Filed in: ព័ត៌មានជាតិ