ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក ជាវ តា​យ អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ជួប​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ចុះ​បំពេញ​បេសកម្ម​ក្នុង​ខេត្ត​កំពត ដើម្បី​ស្វែងយល់​ពី​ការរីកចម្រើន​របស់​ខេត្ត និង​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ២៨ ខែកក្កដា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​ជួប​ស្វាគមន៍​គណៈប្រតិភូ គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ចុះ​បំពេញ​បេសកម្ម​ភាព​ក្នុង​ខេត្ត​កំពត ដើម្បី​ស្វែងយល់​ពី​ការរីកចម្រើន​របស់​ខេត្ត និង​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​។ សមាសភាព​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន លោក លោកស្រី អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ ប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​ផងដែរ​។​

​គួរបញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០២០ ខាងមុខនេះ គណៈប្រតិភូ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​នឹង​ចុះ​បំពេញ​បេសកម្ម​ក្នុង​ខេត្ត​កំពត ដើម្បី​ស្វែងយល់​ពី​ការរីកចម្រើន​របស់​ខេត្ត​កំពត ដូចខាងក្រោម​៖
១.​អំពី​សមិទ្ធផល​សំខាន់ៗ​របស់​ខេត្ត សម្រេចបាន​ក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល
២.​ការងារ​ចូលរួម​ការពារ និង​ការអភិវឌ្ឍន៍​របស់​ខេត្ត ដើម្បី​លើកស្ទួយ​សិទ្ធិ និង​ជីវភាព​ក្នុង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ
៣.​បណ្តឹង​ទំនាស់​ដីធ្លី ដែល​ធ្វើឲ្យ​អាជ្ញាធរ​ខេត្ត​មាន​ការលំបាក​ក្នុង​ការដោះស្រាយ
៤.​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី ក្នុង​ការសម្របសម្រួល និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​
៥.​តួនាទី ភារកិច្ច របស់​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​ទើប​បង្កើត​ថ្មី​

​ជាមួយគ្នា​នោះ​ផងដែរ លោក ជាវ តា​យ បានឲ្យដឹងថា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត បាន​ខិតខំ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ធានា​បាន​ភាពរឹងមាំ​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការសម្របសម្រួល​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ រដ្ឋបាល​ខេត្ត​បាន​ប្រើប្រាស់​យន្តការ ៤ គឺ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត គណៈកម្មការ​សុរិយោដី​ខេត្ត និង​អាជ្ញាធរ ឃុំ សង្កាត់ ស្រុក ក្រុង និង​ខេត្ត​។

​ហើយ​អង្គប្រជុំ​ក៏​បាន​ប្រមូល​ធាតុ​ចូល​ពី​មន្ទីរជំនាញ ក្រុង ស្រុក ដើម្បី​ចងក្រង​ជា​របាយការណ៍​លទ្ធផល សម្រាប់​ត្រៀម​រាយការណ៍​ជូន​គណៈប្រតិភូ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ