ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានសម្រេច​បញ្ឈរជើង​បណ្តោះអាសន្ស្នងការរង និង​នគរបាល​ខេត្ត​ព្រៃវែង​៧​នាក់ រឿង​ប្រើ​ហិង្សា និង​យក​លុយ​ពី​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​របស់​ស្នងការរង និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ទទួលបន្ទុក​ការងារ​គ្រឿងញៀន​ចំនួន ៧​រូប បន្ទាប់ពី​ពួកគេ​បាន​ប្រើ​ហិង្សា និង​យក​លុយ​ប្រមាណ ៤​លាន​រៀល ពី​ជនសង្ស័យ​ពេល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​។​

​មន្ត្រីនគរបាល​ដែល​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ​រួមមាន​៖ លោក​ឧត្តមសេនីយ៍ត្រី ថោង វណ្ឌី ស្នងការរង​ទទួល​ផ្ទុក​ផែនកា​រងារ​ប្រឆាំង​គ្រឿងញៀន​, លោក​វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អុន​សេនីយ៍​ឯក ស៊ី បូ នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អនុសេនីយ៍ឯក សៀក ចាន់​ធឿន មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​អនុសេនីយ៍ទោ យុន តា​រាស័ក្ត មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។​

​យោង​តាម​ព័ត៌មាន​បាន​គូសបញ្ជាក់ថា ចំណាត់ការ​នេះ​បាន​ធ្វើ​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា វេលា​ម៉ោង ២០៖៣០​នាទី កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ក្លោងទ្វា​វត្ត​រោងដំរី ស្ថិតនៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​-​ខេត្ត​ព្រៃវែង​។​

​ព័ត៌មាន​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន បាន​ចាប់​ជនសង្ស័យ​ឈ្មោះ ថៃ សា​មាឌ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ និង​ឈ្មោះ ហឿន រ័ត្ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​។ ជនសង្ស័យ​បាន​អះអាងថា មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រៃវែង បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ រួច​វាយ​ក្បាល​ពួកគេ និង​ហៅ​បក្ខពួក​មក​ព្រួត​គ្នា​ចាប់​វ៉ៃ​ក្រៀក​យក​ទៅ​ការិយាល័យ ធ្វើ​ទារុណកម្ម ហើយ​ជម្រិត​ទារ​លុយ​បាន​សម្រេច ៤,០០០,០០០​រៀល​ទៀត​ផង ជា​ថ្នូរ និង​ការដោះលែង​វិញ​។​
​បើ​តាម​លោក​អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​គ្រឿងញៀន​ខេត្ត​ព្រៃវែង ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា លុយ ៤​លាន​នោះ បាន​ប្រគល់​ទៅឱ្យ​យ​លោក​ព្រះរាជអាជ្ញា​ខេត្តព្រៃវែង​ជា​ថ្នូរ​នឹង​ការដោះលែង​ជនរងគ្រោះ​ឱ្យ​មាន​សេរីភាព​វិញ​។​

​ពាក់ព័ន្ធ​ការលើកឡើង​របស់​លោក ទូច ធារ៉ា អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តព្រៃវែង​បានទេ ។​

​ក្រោយ​ទទួល​ព័ត៌មាន​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង តំណាង​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្ទាល់​ដើម្បី​ធ្វើ​ការសុំ​អភ័យទោស និង​នាំយក​ថវិកា​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​មេសរ​ប្រចាន់ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​

​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​បទបញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ពង្រឹង​ការអនុវត្តន៍​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​នៅ​ទូទាំង​ប្រទេស និង​មិន​លើកលែង​ដាច់ខាត​ចំពោះ​មន្ត្រី​នគរបាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស​ពី​វិន័យ និង​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាលជាតិ និង​អាច​ឈាន​ដល់​ការអនុវត្ត​នីតិវិធី​ច្បាប់​ទៀតផង​៕

Filed in: ព័ត៌មានជាតិ