ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ​របស់​ប្រធាន​សាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ​របស់​លោក សម ប៊ុនថុន ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​, លោក នួន សាន ដែល​ត្រូវបាន​តែងតាំង​ជា​អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង និង​លោក គឺ ប៊ុណ្ណា​រ៉ា ដែល​ត្រូវបាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​, លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​, ថ្នាក់ដឹកនាំ​នៃ​ក្រសួង​យុត្តិធម៌​, សមាជិក​នៃ​ឧត្តម ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រួម​ទាំង​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​មួយចំនួនទៀត​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក កើត រិទ្ធ បាន​ថ្លែងថា «​សាលាឧទ្ធរណ៍​បាត់ដំបង និង​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ គឺជា​សាលា​ឧទ្ធរណ៍​តំបន់ ដែល​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ដំបូង​គេ បង្អស់​ជា​ប្រវត្តិសាស្ត្រ នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ស្របតាម​ទិសដៅ​នៃ​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ ដើម្បី​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ​»​។​

​លោក​រដ្ឋមន្ត្រី សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា លោក សម ប៊ុនថុន ដែល​ទើប​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​, លោក នួន សាន អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង ក៏ដូចជា​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង នឹង​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ឱ្យបាន​ម៉ឹងម៉ាត់ ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការដឹកនាំ​សាលាឧទ្ធរណ៍​បាត់ដំបង​, មហា​អយ្យការ​អម​សាលាឧទ្ធរណ៍ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ឱ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ឡើងវិញ​ពី​ជំហរ​ដ៏​ម៉ឹងម៉ាត់​របស់​ក្រសួង​យុត្តិធម៌ ក្នុងនាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្នុង​ការបន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​យុត្តិធម៌ និង​ការពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​, លើកកម្ពស់​គុណភាព​នៃ​ការកាត់ក្តី​ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុតិ្ត​ធម៌ ក៏ដូចជា​លើកកម្ពស់​ការផ្តល់​សេវា​យុត្តិធម៌​ឱ្យ​មាន​ភាពងាយស្រួល ឆាប់រហ័ស និង​ស្អាតស្អំ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​។​

​ក្នុង​ស្មារតី​នេះ លោក​រដ្ឋមន្ត្រី បាន​បន្ត​ក្រើនរំលឹក និង​ណែនាំ​ដល់​ប្រធាន​សាលាឧទ្ធរណ៍​បាត់ដំបង​, អគ្គព្រះរាជអាជ្ញា​នៃ​មហា​អយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង និង​ព្រះរាជអាជ្ញា​ថ្មី នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ក៏​ដូច​ជា​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់​នៅតាម​សាលាជម្រះក្តី​នានា​នៅ​ទូទាំង​ប្រទេស ដូចខាងក្រោម​៖

*​ទី​១៖ ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំង​អស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​៥ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ធ្វើ​ជា​គោលការណ៍​ក្នុង​ការអនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន ក៏​ដូចជា​ក្នុង​ការដឹកនាំ​អង្គភាព​សាលាជម្រះក្តី​។​

*​ទី​២៖ ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំង​អស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​របស់ខ្លួន ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការកាត់ក្តី​មួយ​ប្រកប​ដោយ​អ​នា​គតិ ក្នុង​ការធានា​ឱ្យបាន​នូវ​ភាព យុតិ្ត​ធម៌ ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ការ​វៀរចាក​នូវ​អគតិ​ធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូច​ដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បាន​ធ្វើ​សច្ចាប្រណិធាន នៅ​មុន​ពេល​ខ្លួន​ចូលកាន់​តំណែង​។​

*​ទី​៣៖ ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំង​អស់ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុង​ពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុង​ការលើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុង​ការពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​។​

*​ទី​៤៖ ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំង​អស់ ត្រូវ​ចូលរួម​ប្រកប​ដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា កន្លងទៅនេះ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុក

Filed in: ព័ត៌មានជាតិ