ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយក​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​២​វត្ត និង​ចុះ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ក្នុង​សង្កាត់​ព្រែក​កំពឹស​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​ខណ្ឌដង្កោ បាន​នាំ​យក​ទៀន​ព្រះវស្សា​ចំនួន​០២​គូ ព្រម​ទាំង​ថវិកា​ចំនួន ០៤​លាន​រៀល និង​ទេយ្យវត្ថុ រួមមាន ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចម្រុះ​ចំនួន​៤០​កែស​, មី​១២​កែស និង​អង្ករ​១២​កា​រ៉ុង ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​០២ ក្នុង​សង្កាត់​ព្រែកកំពឹស​គឺ វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី​។​

​បន្ទាប់មក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​សាលាបឋមសិក្សា​កែវ​មុនី ដែល​លោក​បាន​ជួយ​ឧបត្ថម្ភ​ទាំង​ស្រុង​លើ​ការជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​បរិវេណ​សាលា ជាក់ស្តែង​បាន​ចាក់ដី​បំពេញ​ទីធ្លា​សាលា​ទាំងមូល បាន​ធ្វើ​លូ​ប្រឡាយ​រំដោះ​ទឹក​ជុំវិញ​សាលា បាន​ជួសជុល​បន្ទប់ទឹក​បង្គ​ន់​អនាម័យ ចាក់​បេតុង​លើ​ទីលាន​ក្នុង​បរិវេណ​សាលា និង​ជួសជុល​កសាង​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ដើម្បី​សោភ័ណភាព និង​ផា​សុកភាព​ដល់​សិស្សានុសិស្ស​។​

​រួចហើយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្តដំណើរ​ទៅ​ត្រួតពិនិត្យ​មើល​សកម្មភាព​កាយ​ប្រឡាយ ០១​ខ្សែ​ដែល លោក​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ស្រីស្នំ ដើម្បី​ធានា​បង្ហូរ​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​បាន​ហូរ​ជន់​លិច​ភូមិ​រាល់​ពេល​មាន​ភ្លៀង​ធំ​កន្លងមក​។​

​បន្ទាប់មកទៀត លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​បន្តដំណើរ​ទៅ​ត្រួតពិនិត្យ​លូ​បង្ហូរ​រំដោះ​ទឹកជំនន់ ០១​កន្លែង​ទៀត ដែល​ត្រូវបាន​ទឹក​ហូរ​ច្រោះ​ដាច់​ខូចខាត ស្ថិតក្នុង​ភូមិ​ព្រែក​កំពឹស ដែល​លោក​បាន​ជួយ​កសាង​កន្លងមក ដើម្បី​ធានា​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ស្រោចស្រព​មកលើ​សង្កាត់​ចំនួន​០៣​គឺ​: សង្កាត់​ស្ពានថ្ម សង្កាត់​រលួស និង​សង្កាត់​ព្រែកកំពឹស​។​

​បន្ទាប់មក​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ណែនាំ​ឲ្យ​ក្រុម​ការងារធ្វើការ​ជួសជុល​រៀបចំ​ដាក់លូ និង​សន្ទះ​មុខ​លូ​ឲ្យបាន​ល្អ​ឡើងវិញ ព្រមទាំង​បាន​ជូន​ថវិកា​ដល់​លោកយាយ លោកតា​ពុទ្ធ​បរិស័ទ្ធ​ដែល​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​ប្រគេន​ទៀន​ព្រះវស្សា​ទាំង​០២​វត្ត បាន​ឧបត្ថម្ភ​ថវិកា និង​ចែក​ជូន​ភេសជ្ជៈ​ដល់​កងកម្លាំង​ការពារ​សណ្តាប់ធ្នាប់ ព្រមទាំង​យុវជន យុវនារី និង​កុមារ​តូចៗ​ដែល​បាន​ចូលរួម​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ