ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរប្រធាននាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
ប្រធាននាយកដ្ឋានដែលត្រូវបានផ្លាស់ប្ដូរទាំងពីរនេះ រួមមាន៖ ឧត្តមសេនីយ៍ឯក យូ សារុំ ពីប្រធាននាយកដ្ឋានច្រកទ្វារទី១ ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន និងឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ពីប្រធាននាយកដ្ឋានជនភៀសខ្លួន ទៅជាប្រធាននាយកដ្ឋានច្រកទ្វារទី១៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖
សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្លាស់ប្ដូរប្រធាននាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894
Filed in: ព័ត៌មានជាតិ