ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ពង្រឹង​កងកម្លាំង​ការងារ​សន្តិសុខ​តាម​ព្រំដែន និង​ដាស់តឿន​ឲ្យ​នាំ​គ្នា​ទប់ស្កាត់​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​ពិធី​ចុះ​ទស្សនកិច្ច​សិក្សា​ការងារ​កសាង​ពង្រឹង​ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​ផ្នែក​សឹក​រង​ក្រុង​ប៉ោយ​ប៉ែត ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ទទួល​ទិស​ទី​១ ខេត្ត​ខេត្ត​បន្ទាយ បាន​ថ្លែង​ប្រាប់​ដល់​កងកម្លាំង ត្រូវ​ប្រតិបត្តិ​ពង្រឹង​ការងារ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន និង​ដាស់តឿន​កងកម្លាំង ឲ្យ​យក​ចិត្តដាក់​នាំគ្នា​ទប់ស្កាត់​កូវី​ដ​១៩​។​

​ពិធី​នេះ​ធ្វើ​ទ្បើង​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការចូលរួម​ពី​ឧត្តមសេនីត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​, ឧត្តមសេនីយ៍ត្រី ឃូន ជឿន មេបញ្ជាការ​កងការពា​រ​ព្រំដែន​៥០៣ យោធភូមិភាគ​ទី​៥, លោក គាត់ ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​, វរៈសេនីយ៍ទោ ទ្បេង ហុង​លៀង មេបញ្ជាការ​សឹង​រង​ក្រុង​ប៉ោយប៉ែត​, និង​មន្ត្រីរាជការ ស្ថាប័ន​ពាក់ព័ន្ធ​កងកម្លាំង​កងកម្លាំង​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ ឧត្តមសេនីយទោ ឈុន ម៉ៅ បាន​សំណូមពរ​ឲ្យ​កងកម្លាំង​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​បន្ត​ចំពោះ​ការងារ​ថ្នាក់លើ​បាន​ដាក់ចេញ ត្រូវ​ចេះ​សាមគ្គីភាព​គ្នា​ក្នុង​អង្គភាព គោរព​បទបញ្ជា​ផ្ទៃក្នុង​របស់​អង្គភាព​។ ជាពិសេស ត្រូវ​ចេះ​សហការ​ជាមួយ​ប្រទេសជិតខាង នាំ​គ្នា​ទប់ស្កាត់​កូវី​ដ​១៩ ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ ពេលយប់ និង​ពេល​ថ្ងៃ​ឲ្យ​ខាន​តែ​បាន នាំ​គ្នា​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ ដែល​កើតមានទ្បើង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ និង​ជួយ​សម្រួល​ដល់​កសិករ ការនាំ​កសិផល​យកទៅ​លក់​តាម​ច្រក​តំបន់​ផ្សេងៗ​ផងដែរ​។​

​វរៈសេនីយ៍ទោ ទ្បេង ហុង​លៀង បាន​ទ្បើង​អានរ​បាយ​ការ ការងារ​របស់​អង្គភាព​ដែល​បាន​អនុវត្ត​រយៈ​កន្លងមក​ឃើញថា ចំពោះ​ការងារ​នៅក្នុង​អង្គភាព​ផ្នែក​សឹក​រង​ក្រុង​ប៉ោយប៉ែត មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​អង្គភាព បាន​អនុវត្តន៍​សារាចរ​ណែនាំ​របស់​ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជារ​ការដ្ឋាន​កងទ័ព​ជើងគោក ពិសេស​ការងារ កសាង​ពង្រឹង​អង្គភាព​រឹងមាំ លើ​គ្រប់​វិស័យ​យោធភូមិភាគ​ទី​៥ អនុវត្តន៍​តួនាទី​ភារកិច្ច​ចំ​ពោ​ញ​អង្គភាព​ឲ្យ​កាន់តែ​រឹងមាំ តាម​បន្ទាត់​ព្រំដែន​។ គ្រប់គ្រង​កម្លាំង ប្រមូល​ហ្វឹកហ្វឺន​រៀនសូត្រ​បង្កបង្កើនផល កងកម្លាំង​ទំនាកទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន អាជ្ញាធរ​មូលដ្ឋាន ទំនាក់ទំនង​ជាមួយ​ដៃគូ​សម្ព័ន្ធមេត្រីភាព និង​ចុះជួយ​ពលរដ្ឋ​រងគ្រោះ​ធម្មជាតិ និង​ជា​យថាហេតុ​ផ្សេងៗ​ផងដែរ​។​

​ឧត្តមសេនីយ៍ត្រី ជឺម ប៊ុន​អាន បាន​កោត​ស​សើរ​ដល់​អង្គភាព​សឹក​រង​ក្រុង​ប៉ោយប៉ែត ដោយ​សង្កេតឃើញ​ថា​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​អង្គភាព ដែល​បាន​អនុវត្តន៍​ការងារ​រយៈ​កន្លងមក ទាំង​ការអនុវត្ត ទាំង​ការបង្ក្រាប និង​ការទប់ស្កាត់​ពលក​រឆ្ល​ង​ដែន​ខុសច្បាប់​៕

Filed in: ព័ត៌មានជាតិ