ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ភរិយា​លោក ទៀ សីហា ប្រគល់​គ្រែ​អ្នកជំងឺ​ចំនួន​៦៩​គ្រែ តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​បង្អែក ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ លោកស្រី ទា​ង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា តំណាង​លោក ទៀ សីហា ប្រធាន​គណៈ​ក​ម្មាធ​ការ​សាខា ព្រមទាំង​សហការី នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ បានប្រគល់​គ្រែ​អ្នកជំងឺ​ចំនួន​៦៩​គ្រែ ដែល​ចំណាយ​អស់​ថវិកា​ចំនួន​២០,០១០​ដុល្លារ ជូន​ដល់​ដល់​មន្ទីរពេទ្យ​បង្អែក ខេត្តសៀមរាប ដើម្បី​ដាក់ជូន​នៅក្នុង​អគារ នៃ​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល​។​

​លោកស្រី​អនុប្រធាន បាន​ថ្លែង​សំណេះសំណាល កោតសរសើរ​ថ្លែងអំណរគុណ ចំពោះ​បុគ្គលិក មន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​នេះ ក៏​ដូច​ជា​មន្ត្រី នៃ​មន្ទីរ​សុខាភិបាល ហើយ​បាន​បញ្ជាក់​ពី​ការយកចិត្ត​ទុក្ខ​ដាក់​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​តែងតែ​គិត​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ប្រទេស ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​ក្រីក្រ មាន​ជំងឺ​ច្រើន​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​លោកស្រី​បន្ដ​ទៀត​ថា ហើយ​នេះ ក៏​ជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងកា​រ​ពន្លឿន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្ដី​សេចក្ដីថ្លៃថ្នូរ និង​តម្លៃ​មនុស្ស ធម៌​របស់​មនុស្សជាតិ​។ ម្យ៉ាងវិញទៀត គឺជា​ការគាំទ្រ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ដ្រី និង​កុមារ​។​

​លោកស្រី​បាន​បន្ថែមថា ដើម្បី​ចូលរួម​ចំណែក​ការងារ​មនុស្សធម៌​ជួយសង្គ្រោះ​ជីវិត ប្រជាពលរដ្ឋ​កម្ពុជា និង​តម្លៃ​មនុស្សធម៌ ទើប​សាខា​កាកបាទ​ក្រហ​កម្ពុជា ខេត្តសៀមរាប នាំយក​នូវ​ថវិកា​ចំនួន​២០,០១០​ដុល្លារ ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​បង្អែក ខេត្តសៀមរាប ក្នុង​ការជួយ​បំពេញបន្ថែម​នូវ​ការខ្វះខាត​របស់​មន្ទីរ​ពេទ្យ និង​ដើម្បី​សម្រួល ដល់​អ្នកជំងឺ​ដែល​ត្រូវ​សម្រាក​ព្យាល​បាល​នៅ​មន្ទីរពេទ្យនេះ​។​

​លោកស្រី ទា​ង អេង ទៀ​សីហា បាន​បន្ថែមទៀតថា ទោះបីជា​ថវិកា ដែល​បាន​នាំ​មក​ជូន​នា​ពេល​ចំនួន​មាន​កម្រិ​តក្តី តែ​យើង​សង្ឃឹមថា វា​ពិតជា​បាន​ចូលរួមចំណែក មួយ​យ៉ាង​សំខាន់ ដើម្បី​ទ្រទ្រង់​សកម្មភាព ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​របស់​មន្ទីរ​យើង​នេះ​។​
​បន្ទាប់ពី​ពិធី​ប្រគល់​ថវិកា លោកស្រី និង​ប្រតិភូ បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល និង​បាន​អញ្ជើញ​ពិនិត្យ​គ្រែ​អ្នកជំងឺ​ថ្មីៗ និង​ទីតាំង​ត្រូវដាក់​គ្រែ​អ្នកជំងឺ​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប គឺជា​ការិយាល័យ​មួយ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កំ​រឹត​៣ ដែល​មាន​គ្រែ​សម្រាក​ពេទ្យ​៣៧០​តែប៉ុណ្ណោះ បច្ចុប្បន្ន​អ្នកជំងឺ ដែល​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​នេះ មាន​ចំនួន​កាន់តែ​ច្រើនឡើង ទាំង​អ្នក​នៅ​ក្នុង​ខេត្តសៀមរាប និង​អ្នក​មក​ពី​ខេត្ត​ផ្សេងៗ​ផងដែរ ទើប​មន្ទីរពេទ្យ​ត្រូវ​ការពង្រីក​កន្លែង សម្រាក​ព្យាបាល​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ