ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​រក្សា​គម្លាត​សង្គម និង​វិធានការ​របស់​ក្រសួង​សុខាភិបាល បង្ការ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នារី សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​មាតា (​ជនជាតិភាគតិច​សួយ​) នៅ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ប្រមាណ​ជិត​៤០០​នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុង​ឱកាស​នេះ លោកស្រី មែន សំអន ក៏​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ ដោយ​សម្តេច​ទាំង​ទ្វេ​តែងតែ គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​
​លោកស្រី​បាន​បន្តទៀតថា ពិធី​នេះ​រៀបចំ​ឡើង​បាន​ដោយសារ​ប្រទេស​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដោយឡែក​សម្រាប់​ខេត្ត​កំពង់ស្ពឺ​ក៏ បាន​ប្រែក្លាយ​ពី​តំបន់​ដែល​ពោរពេញ​ដោយ​សង្គ្រាម មក​ជា​តំបន់​ដែលមាន ការ​អភិឌ្ឍន៍​ប្រកបដោយ​សក្តានុពល ប្រកប​ដោយ​ភាព​ទាក់ទាញ់​។ ការរីកចម្រើន ទាំងនេះ ក៏​បាន​កើតចេញ​ពី​ការចូលរួម​ចំណែក​របស់​ស្ត្រី​គ្រប់​លំដាប់ថ្នាក់ ហើយ​ក្នុងនោះ​ក៏​មាន​ស្ត្រី​ខេត្ត​កំពង់ស្ពឺ​ផងដែរ ។​

​លោកស្រី ម៉ែន សំអន ក៏បាន​លើកឡើង​អំពី​ការយកចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​ជំរុញ​ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយ ជាតិ​គាំពារ​សង្គម តាមរយៈ​ការពង្រឹង និង​អភិវឌ្ឍន៍​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឲ្យ​កាន់តែ​មាន​វិសាលភាព និង​ប្រសិទ្ធិភាព ពង្រឹង​សន្តិសុខ​ស្បៀង និង អាហារ​រូបត្ថ​ម្ភ ដើម្បី​ធានា​ការលើកកម្ពស់​សុខុមាល​ភាព សាមគ្គីភាព​សង្គម និង​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាជន​ជា​អតិបរិមា​ជាពិសេស ការ​បាន​ដាក់​ឱ្យ​ដំណើរការ នូវ​កម្មវិធី​ជំនួយ​សង្គម​ថ្មី​មួយ ដែល​ជា​កម្មវិធី ជំនួយ​សង្គម​ពិសេស​ដែល​មិន​អចិន្ត្រៃយ៍ សំដៅ​ជួយ​ដល់​ជនក្រីក្រ​ដែលមាន ប័ណ្ណ​សមធម៌ (​ក្រ​-១ និង​ក្រ​-២) ក្នុងអំឡុងពេល​កូវី​ដ ១៩ និង​ការអនុវត្ត​គោលនយោបាយ ឧបត្ថម្ភ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ។​

​លោកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​បន្ត​គោរព និង​អនុវត្ត​ឲ្យបាន ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់ ក្រសួង​សុខាភិបាល និង​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៃ​រលក​ទី​២ ខណៈពេល​ដែល​ពិភពលោក កំពុង​ប្រឈមមុខ​នឹង​ការ​រាត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​កូ​វីដ​១៩ នេះ​។​
​លោកស្រី បាន​ចែក​អំណោយ​ជូន​ដល់​ស្ត្រី និង​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី នូវ​សា​រ៉ុង ១ ក្រ​ម៉ា ១ និង​ថវិកា​មួយចំនួន​៕

Filed in: ព័ត៌មានជាតិ