ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​គោក​រកា តម្លៃ​៦​ម៉ឺន​ដុល្លារ នឹង​សម្ពោធ​ឲ្យប្រើ​ប្រាស់​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស សមាជិក​គណៈកម្មការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មការ​បក្ស​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃ​សៅរិ៍ ៥​កើត ខែ ស្រាព​ណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ២៥ ខែកក្កដា ឆ្នាំ​២០២០ មន្ទីរ​បក្ស​ខណ្ឌ ព្រែក​ព្នៅ បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស សមាជិក​គណៈកម្មការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មការ​បក្ស​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង សមាជិក​គណៈកម្មការ​កណ្តាល និង​ជា​អនុប្រធាន​គណៈកម្មការ​បក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ និង​ឯកឧត្តម រស់ សុផាន់ អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​គណៈកម្មការ​បក្ស សរុប​ទាំងអស់ ៦០០​នាក់ ។​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​គោក​រកា និង​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ បាន​រៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​រៀបចំ​សម្ពោធ​ស្នាក់ការ​គណបក្ស​សង្កាត់​គោក​រកា ជា​ផ្លូវការ​។​

នៅក្នុង​ពិធី​ព្រះពុទ្ធសាសនា​ខាងលើនេះ ក៏​មាន​ការចូលរួម​ពី លោកស្រី មុំ ចាន់​ដា​នី ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​គោក​រកា និង​លោក សន ស៊ិន ប្រធាន​គណៈកម្មាធិការ​បក្ស​សង្កាត់​គោក​រកា និង​លោក ម៉ៅ បូរ៉ា អនុប្រធាន​ប្រចាំការ​បក្ស​ខណ្ឌ ព្រមទាំង​សមាជិក សមាជិកា ក្រុមការងារ ជាច្រើន​រូប​ផ្សេងទៀត​។​

​លោកស្រី មុំ ចាន់​ដា​នី បានលើកឡើង​ពី​សមិទ្ធផល​ជាច្រើន​ក្នុង​មូលដ្ឋាន​ទុក​ជូន​ដល់​ព្រះសង្ឃ ប្រជាពលរដ្ឋ ដើម្បី​ប្រើប្រាស់​ជា​ផលប្រយោជន៍​រួម​។​

​ចំពោះ​ការលេចចេញ​នូវ​សមិទ្ធផល​ថ្មីៗ​ផ្សេងទៀត លោកស្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន បាន​យកចិត្ដទុកដាក់ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ជាក់ស្ដែង​សមិទ្ធផល​ថ្មីៗ ដែល​ត្រូវបាន​កសាងឡើង ដោយ​រាជរដ្ឋាភិបាល មាន​គ្រប់​ទីកន្លែង​។​

​លោក សន ស៊ិន បានឲ្យដឹងថា ស្នាក់​ការ​នេះ នឹង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​គណបក្ស​កម្ពុជា​រាជធានី​ភ្នំពេញ ។​

​លោក​បន្តថា ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​គោក​រកា ដែល​ក្រុង​ពាលី​នាពេលនេះ ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ និង​រួចរាល់​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ពុទ្រា សង្កាត់​គោក​រកា ដោយ​សង់​លើ​ផ្ទៃដី ប្រវែង​២៤​ម៉ែត្រ ទទឹង​៩​ម៉ែត្រ ក្នុងតម្លៃ​ទឹកប្រាក់​អស់​ជិត ៦​ម៉ឺន​ដុល្លារ​៕

Filed in: ព័ត៌មានជាតិ