ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​វគ្គ​បណ្តុះណ្តាល​រំលឹក​ឡើង​វិញ​ស្តីពី​កិច្ចលទ្ធកម្ម និង​ការគ្រប់គ្រង​កិច្ចសន្យា​គម្រោង​មូលនិធិ​ឃុំ សង្កាត់​ឆ្នាំ​២០២០ នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ រសៀល​ថ្ងៃ​សុក្រ​ទី​២៤ ខែកក្កដា ឆ្នាំ ២០២០ លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​ឡើងវិញ​ស្តីពី​កិច្ច​លទ្ធកម្ម និង​ការគ្រប់គ្រង​កិច្ចសន្យា​គម្រោង​មូលនិធិ​ឃុំ សង្កាត់ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត លោក​ប្រធាន​រតនាគារ​ខេត្ត លោកស្រី​នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ លោក​អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល តំណាង​ធនាគារ​ពាណិជ្ជ​អេស៊ីលីដា និង​កាណាឌីយ៉ា អ្នកទទួលការ​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ឆ្នាំ​២០២០ និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។

​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា​៖ វគ្គ​បណ្តុះបណ្តាល​រំលឹក​ឡើងវិញ ស្តីពី​កិច្ច​លទ្ធកម្ម និង​ការគ្រប់គ្រង​កិច្ចសន្យា គម្រោង​មូលនិធិ​ឃុំ សង្កាត់ មាន​សារៈសំខាន់​ក្នុងការ​ការបម្រើ ដល់​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដែល​ជា​សំណូមពរ និង​តម្រូវការ ចាំបាច់​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការលើកឡើង​នៅក្នុង​កម្មវិធី​វ​និយោគ​ប្រចាំ​របស់​រដ្ឋបាល​ឃុំ សង្កាត់​។​

​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ត្រូវបាន​អនុវត្ត​ផ្អែក​តាម សៀវភៅ​ណែនាំ ស្តីពី ការអនុវត្ត​គម្រោង មូលនិធិ​ឃុំ សង្កាត់ (PIM) ដោយ​រដ្ឋបាល​ឃុំ សង្កាត់​ផ្ទាល់ អាស្រ័យ​ទៅតាម​លទ្ធភាព​ល​នៃ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​របស់​ខ្លួន ក្រោម​ជំនួយ​បច្ចេកទេស​ពី​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត ។ ជាក់ស្តែង​សៀវភៅ​ណែនាំ​នេះ​បាន​បរិយាយ​ពេញលេញ​ពី​វដ្ត​នៃ​ការអនុវត្ត​គម្រោង នី​មួយៗ​តាម​នីតិវិធី និង​បច្ចេកទេស ដោយ​មាន​ការចូលរួម​ទទួលខុសត្រូវ​ពី​អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដើម្បី​រៀបចំ​បាន​នូវ​ចំ​ព័ត៌មាន​គម្រោង​មួយ​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រិសទ្ធភាព ដែល​ក្នុងនោះ​រួមាន​៖ ការសិក្សា​សុវត្ថិភាព​ដីធ្លី និង​បរិស្ថាន ការសិក្សា​ទីវាល ការ​គ្រោង​ប្លង់ ការ​បាន់​ស្មាន​តម្លៃ ការធ្វើ​លទ្ធកម្ម និង ការគ្រប់គ្រង​កិច្ចសន្យា​។​

​ដោយឡែក​វគ្គ​បណ្តុះបណ្តាល​រំលឹក​ឡើង​វិញ​នា​ពេល​នេះ គឺ​លើក​ឡើង តែ​ចំណុច​ខ្លះ នៅក្នុង​សៀវភៅ​ណែនាំ​ស្តីពី​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់ គឺ​៖ ការងារ​លទ្ធកម្ម និង​ការគ្រប់គ្រង​កិច្ចសន្យា ជា​ផ្នែក​មួយ​សំខាន់ ដែល​រដ្ឋបាល​ឃុំ សង្កាត់​ត្រូវ​អនុវត្ត​នៅក្នុង ឆ្នាំ​២០២០​នេះ​។ លទ្ធកម្ម គម្រោង​មូលនិធិ​ឃុំ សង្កាត់ មាន​លក្ខណៈ​សន្សំ​សំចៃ​ថវិកា តម្លាភាព និង​គណនេយ្យភាព ជារួម​ត្រូវបាន អនុញ្ញាត​ឲ្យ​ក្រុហ៊ុន អ្នកម៉ៅការ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកទទួលការ​ឆ្នាំ​២០២០ ទូទាំង​ប្រទេស ចូលរួម​ដាក់​សំណើ​ដេញថ្លៃ​ដោយ​គ្មាន​ការហាមឃាត់ និង​មាន​ការប្រកួតប្រជែង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ