ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អនុក្រឹត្យ​៖ កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវបាន​ដំឡើង​ទៅ​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដំឡើង​ទៅ​ជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំណុះឱ្យ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​មាន​កម្រិត​ស្មើ​នាយកដ្ឋាន​។​

អនុក្រឹត្យ​កែសម្រួល​កងពលតូច​ឆត្រយោង​៩១១ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ បាន​គូសបញ្ជាក់ថា តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង​ក្របខណ្ឌ​ចាត់តាំង​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នេះ អាស្រ័យ​ដោយ​ក្រសួង​ការពារជាតិ​កំណត់​។​

​សូមបញ្ជាក់​ថា កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ មាន​លោក​ឧត្តមសេនីយ៍ឯក ចាប ភក្តី ជា​មេបញ្ជាការ​។​

​សូមបញ្ជាក់​ថា កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវបាន​បង្កើត​ឡើង​តាំងពី​ជំនាន់​ព្រះរាជាណាចក្រ​កម្ពុជា​ទី​១ នា​សម័យ​សង្គមរាស្ត្រនិយម​។ ប៉ុន្តែ​ត្រូវ​រលំរលាយ​បាត់ឈ្មោះ​ពី​លើ​ទឹកដី​កម្ពុជា​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ចន្លោះ​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩​។ លុះដល់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៩៥ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២​នេះ ទើប​កងទ័ព​ឆត្រយោង​របស់​ខ្មែរ​បាន​កកើតឡើង​វិញ​ជាថ្មី​ម្តងទៀត ក្រោម​ឈ្មោះថា «​កងវរសេនាធំ​ទ័ព​ពិសេស​ឆត្រយោង​៩១១»​។ នៅ​ឆ្នាំ​១៩៩៩ អង្គភាព​ទ័ព​មួយ​នេះ បាន​ប្រែក្លាយ​ជា​កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​វិញ​៕

Filed in: ព័ត៌មានជាតិ