ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អធិការ​នគរបាល​ខណ្ឌមានជ័យ ដឹកនាំ​កម្លាំង ពិនិត្យ​លើ​ឯកសណ្ឋាន​ឈុត​ថ្មី ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​អនុវត្ត​តាម​ការណែនាំ​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​៣០​នាក់ ប្រជុំ​ជួរ និង​ធ្វើ​ការត្រួតពិនិត្យ​លើ​ឯកសណ្ឋាន​ឈុត​ប្រយុទ្ធ​ថ្មី ជា​អំណោយ​របស់ ឧត្តមសេនីយ៍​ស្នងការ ដែល​ទើប​ប្រគល់ជូន​ដល់​កងកម្លាំង​អន្តរាគមន៍​ទាំង​១៤​ខណ្ឌ នា​ពេល​ថ្មីៗ​នេះ​។​

​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា បានឲ្យ​ដឹង​ដែរថា កម្លាំង​អន្ដរាគមន៍​ទាំង​៣០​នាក់ ធ្វើការ​ប្រជុំជួរ និង​ដើម្បី​ត្រួតពិនិត្យ​លើ​ឯកសណ្ឋាន​ថ្មី​ឲ្យមាន​របៀបរាបរយ ជាពិសេស​រង់ចាំ​ទទួល​បទបញ្ជា និង​ល្បាត​ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ឯក ស ថេត បាន​អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​មក​ពី​បណ្តា អធិការ​ខណ្ឌ​ទាំង​១៤ ចំនួន​៤២០​នាក់ កម្លាំង​អន្តរាគមន៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចំនួន​៥០​នាក់ និង​កម្លាំង​អន្តរាគមន៍​ចំនួន​១៥០​នាក់​។​
​នៅក្នុង​ឱកាស​នេះ​ក៏​មាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ សរុប​កម្លាំង​ទាំងអស់​ចំនួន​៦៥២​នាក់ ។
​ការជួបជុំ​នេះ​ដើម្បី​ផ្តល់ជូន អាវ​ពន្លឺ​ចំនួន ១,០០០ អាវ ភ្លើង​បំភ្លឺ​បំពាក់​លើ​ស្មា​ចំនួន​៥០០ ដែល​ជា​អំណោយ​ឧបត្ថម្ភ​របស់​មិត្ត​ចិន និង​ឈុត​សម្លៀក​បំពាក់​អន្តរាគមន៍​ចំនួន ៤៧០​ឈុត ដើម្បី​ចែក​ជូន​ក្រុម​អន្តរាគមន៍​ក្នុង​មួយ​ខណ្ឌ​ទទួល​បាន​ចំនួន ៣០​ឈុត​សម្រាប់​៣០​នាក់​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ មានមតិ​ណែនាំ​ល្អៗ​ជាច្រើន​ដល់​កម្លាំង​ទាំងអស់​ដូចជា​៖
* ទី​១៖ ក្នុងនាម​ជា​កងកម្លាំង​ត្រូវតែ​គោរព​វិន័យ មាន​សីលធម៌ មាន​អាកប្បកិរិយា និង​ប្រើប្រាស់​សំដី​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ​
* ទី​២៖ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា ក្នុងនាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​
* ទី​៣៖ តាម​បណ្តា​ខណ្ឌ​ទាំងអស់​ត្រូវតែ​បន្ត​តាមដាន និង​ចុះ​ត្រួតពិនិត្យ​ឲ្យបាន​ជាប្រចាំ តាម​បណ្តា​ក្លឹប​កំសាន្ត ខារ៉ាអូខេ ទាំងអស់​ត្រូវតែ​កែសម្រួល​ទៅ​ជា​ភោជនីយ៍ដ្ឋាន ដោយ​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​សេចក្តីប្រកាស​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​
* ទី​៤៖ កងកម្លាំង​ទាំងអស់​ត្រូវ​ចូលរួម​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩ ដោយ​ពាក់​ម៉ាស់​ជាប្រចាំ និង​លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់​ឲ្យបាន​ញឹកញាប់​៕

Filed in: ព័ត៌មានជាតិ