ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ដី​សាលាស្រុក​ប​វេល​ត្រូវបាន​លក់​ជា​បំណែកៗ​ថា​មាន​គោល​ការ​ពី​ថ្នាក់លើ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ ប្រភព​បែកធ្លាយ​រឿង​អាថ៏កំបាំង​ពី​មន្ត្រី​សាលាស្រុកប​វេល​ឲ្យ ដឹង​ពេល​ថ្មីៗ​នេះ​មក​ថា ដី​សាលាស្រុក​ត្រូវ​បាន​លក់​ឲ្យ​ប៉េអឹម​ស្រុក​ចំនួន​៧​រូប​រួច​ជា​ស្ថាពរ​ហ្យើ ក្នុង​ការលក់​ដី​បរិវេណ​សាលា​ស្រុក​ប​វេល​នេះ​កាល​ជំនាន់​លោក​ទឹម ណា​រ៉េត​, លោ​កវិន ហួត ឡើង​ធ្វើ​អភិបាលស្រុក ដល់​ត​មក​លោក​អភិបាលស្រុក​ថ្មី​នេះ​នៅតែ​មាន​ដី​សាលា​ស្រុក​លក់​ដដែល​។​

​ការផ្លាស់ប្ដូរ​តែងតាំង​តំណែង​លោក​អភិបាលស្រុក​ប​វេ​លពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ នៅតែ​មាន​ដី​លក់​ដដែលៗ ព្រោះ​មាន​ការឃុបឃិត​លាក់​អាថ៏កំបាំងតៗ​គ្នា​ពី​អភិបាលស្រុក​ចាស់ រហូត​អភិបាលស្រុក​ថ្មី ។​

​លោក​អភិបាល​ស្រុក​លក់​ដី​ឲ្យទៅ​បុគ្គល​មាន​ឈ្មោះ​រាយ​នាម​ដូចនេះ ទី​១.​អ៊ុំ ប៊ុន​ថា​, ទី​២.​កែវ ម៉ន​, ទី​៣. យឹម ហ៊ាន​, ទី​៤. ប៊ុន​រឿន​, ទី​៥.​ផល​, ទី​៦.​ឡេង វណ្ណា ,​ទី​៧.​លឹម ណារ៉ូ​, ឈ្មោះ​ទាំងនេះ​បាន​ទិញ​ដី​បរិវេណ​សាលាស្រុក ដែល​លោក​អភិបាល​ស្រុក​លក់​ឲ្យ​ពួកកាត់​។​

​លោក​នូ ប៊ុន​យ៉ាង អភិបាលស្រុក​ប​វេល​កាន់តំណែង​ថ្មី​បាន​សរសេរ​តប​តាម telegram ឲ្យ​ឥទ្ធិពល​កម្ពុជា ដឹង​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ថា «​ចំពោះ​ករណី​នេះ គណៈកម្មការ​សារពើ​ភណ្ឌ​ខេត្ត និង​ស្រុក កំពុង​ដោះស្រាយ​សម្របសម្រួល​ជិត​ចប់​ហ្យើ ខ្ញុំ​យល់​ថា ការចុះផ្សាយ​របស់​សារព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវ​: គឺ​មាន​ផលចំណេញ​ដល់​សង្គម​ច្រើនណាស់ ដ្បិតអី​ប្រជាជន​បានដឹង​ពី​សភាពការណ៍​ពិត ហើយ​ពួកគាត់​នឹង​រួមគ្នា​ផ្លាស់ប្ដូរ​ស្ថានភាព​ទាំងនោះ អោយ​ប្រសើរ​ឡើង​។

​រឿង​លក់​ដី​នេះ ពិត​ថា​មិនមែន​ស្ថិត​ក្នុង​ពេល​នៃ​ការទទួលខុសត្រូវ​របស់ខ្ញុំ តែ​ខ្ញុំ​ពិតជា​មាន​ការ​ខ្មាសអៀន​ខ្លះ ព្រោះ​ពេល​នេះ​ខ្ញុំ​ជា​អ្នក​ដែល​កំពុង​បន្ត​ដឹកនាំ​រដ្ឋបាល​នេះ​.. ។ ខេត្ត និង ស្រុក​បាន​ប្រឹងប្រែង​ផ្សះផ្សា​បញ្ចប់​រឿងនេះ ដើម្បី​អោយ​បងប្អូន​ទាំងនោះ​បាន​ទទួល​ផលប្រយោជន៍ ប្រកប​ដោយ​សុខុ​ដុមនីយកម្ម​…!​។​»

​ប្រភព​បែកធ្លាយ​បាន​ទម្លាយ​ថា នៅ​ជាប់​របង​ប៉េអឹម​ខាងជើង​សាលា​ស្រុក​លក់​រួចរាល់​អស់​ហ្យើ ដោយ​ម្នាក់ៗ​បាន​បោះបង្គោល​ព្រំដី​ព័ន្ធ​របង​ជុំវិញ​យក​បាន​ទាំងស្រុង ចុង​ក្រោយ​លោក​នូ ប៊ុន​យ៉ាង អភិបាលស្រុក​ប​វេ​លបាន​លក់​ដី​ឲ្យ​ទៅ​លោក លឹម ណារ៉ូ នៅ​ពេល​លោក​នូ ប៊ុន​យ៉ាង​កំពង​គ្រប់គ្រង​អភិបាលស្រុក​សព្វថ្ងៃនេះ​។​

​តែ​ទោះជា​យ៉ាងណា​លោក​ការិយាល័យ​រៀបចំ​ភូមិបាល​ស្រុក​ប​វេ​លបាន​ធ្លោយ​សម្ដីរ​ប៉េះរប៉ោះ ឲ្យ ដឹងថា ការស្នើ​សុំ​ដល់​ថ្នាក់លើ​ដើម្បី​កាត់​ដី​សាលាស្រុក​មាន​ប្លង់​របស់​រដ្ឋ​បាន​កាត់ទៅ​ឲ្យឈ្មោះ​ខាងលើ តាម​គោល​ការ​សារពើ​ភ​ណ្ឌ ជា​ដី​របស់​រដ្ឋ​មាន​ចំនួន​៤​ហិកតា ត្រូវបាន​កាត់​ចេញ​ដើម្បី​ធ្វើ​ប្លង់​ជូន​គាត់ ៕

Filed in: ព័ត៌មានជាតិ