(ភ្នំពេញ) ÷ថ្ងៃសៅរ៍ ៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញប្រគល់ ប័ណ្ណសមធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៩២គ្រួសារ បន្ថែមទៀត សម្រាប់សង្កាត់ទាំង០៩ ក្នុងខណ្ឌដូនពេញ ជាជំហានទី០៣ ក្នុងនោះលោកអភិបាល ក៏បានឧបត្ថម្ភ ថវិកា និង គ្រឿងឧបភោគបរិភោគមួុយចំនួនដែលជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋដែលទើបទទួលបានប័ណ្ណសមធម៌នេះផងដែរ ។