ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ប្រចាំ​ខែ​កក្កដា និង​ទិសដៅ​ការងារ​ប្រចាំ​ខែ សីហា ឆ្នាំ​២០២០ របស់ រដ្ឋបាល​ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៏ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤:៣០​នាទី​រសៀល នៅ​សាលប្រជុំ សាលាខណ្ឌ​ដូនពេញ មាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ប្រចាំ​ខែ​កក្កដា និង​ទិសដៅ​ការងារ​ប្រចាំ​ខែ សីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដើម្បី​ពិនិត្យ​ឆ្លង សម្រេច និង​ពង្រឹង​បន្ថែម​លើ​ការងាររដ្ឋបាល​មួយចំនួន ។​

​កិច្ចប្រជុំ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​-​លោកស្រី​អភិបាលរង គណៈនាយក​រដ្ឋបាល លោក​-​លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ពាក់ព័ន្ធ លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​១១ តំណាង​អធិការនគរបាល​ខណ្ឌ តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ លោក​-​លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ព្រមទាំង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដែល​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១-​ការងារ​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ។​
២-​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​តំបន់​ផ្លូវ​R6 ភូមិ​២ និង ភូមិ​៣ ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​។​
៣-​ការឆ្លើយតប​សំណើ សំណូមពរ​ប្រជាពលរដ្ឋ ក្នុង​វេទិកាសាធារណៈ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ។​
៤- បញ្ហា​ការសាងសង់​របង នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ចាប់ពី​ស្ថានីយ៍​ប្រេងឥន្ធនៈ តូ​តាល់ រហូត​ទៅ​ដល់​ផ្លូវ​ចូល​វត្ត​នាគ​វន្ត ព្រំប្រទល់​ខណ្ឌទួលគោក​។
៥- ការងារ​ពិនិត្យ និង​ឆ្លង​របាយការណ៍​ប្រចាំ​ខែ​កក្កដា និង​ទិសដៅ​បន្ត​ខែសីហា ប្រចាំឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ​។
៦-​ឆ្លង​សេចក្តីព្រាង តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែ​កក្កដា​ឆ្នាំ​២០២០ ជូន​ដល់​មន្ត្រី​បម្រើ​ការងារ នៅ​រដ្ឋបាល​ខណ្ឌដូនពេញ​។​
៧- ឆ្លង​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៨- ការងារ​ផ្សេងៗ​

Filed in: ព័ត៌មានជាតិ