ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​រាជធានី​ភ្នំពេញ ព្រមាន​ដក​ប្រធាន​ផ្សារ និង​ប្រធាន​ចំណត​រថយន្ត​ផ្សារ​ដើមគ​បើ​មិន​សហការ​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​អភិបាល រាជធានី​ភ្នំពេញ បាន​ធ្វើការ​ព្រមាន​ថា​នឹង​ដក​ប្រធាន​ផ្សារ​ដើមគ និង​ប្រធាន​ចំណត​រថយន្ត​ផ្សារ​នេះ​ប្រសិនបើ​ពួកគាត់ នៅ​តែ​ធ្វើការ​មិន​ចុះសម្រុង​គ្នា ដោយ​មិន​សហការ​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ជាពិសេស​ផ្លូវចេញចូល​តែម្តង ព្រមទាំង​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​អាជីវករ​ទៀត​នោះ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ព្រមាន​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គ​កាលពី​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្តម ឃួ​ង ស្រេង មានប្រសាសន៍ថា ប្រធាន​ចំណតរថយន្ត​ផ្សារ​ដើម​គ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ឲ្យបាន​ល្អ ចៀសវាង​ការ​ថ្នាំងថ្នាក់​ពី សំណាក់​ប្រជាពលរដ្ឋ​និង​អាជីវករ​។​

​ដូច្នេះ​ប្រធាន​ផ្សារ និង​អ្នកគ្រប់គ្រង​បេនឡាន​ផ្សារ​ដើមគ​ត្រូវ​រួមគ្នា​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ សំខាន់​ត្រូវ​ឱ្យមាន​ច្រកចេញ​ចូល​ទៅ​ក្នុង​ផ្សារ​ឲ្យបាន​ស្រួល ។​

​បើ​មិន​ដូច្នោះ​ទេ អ្នក​ទាំង​ពីរ​ប្រឈម​នឹង​ការដក​តួនាទី​ចេញពី​ការងារ​នេះ​តែម្តង ។​

​មុន​ចាប់ផ្ដើម​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូ​វស្ពានអាកាស​ថ្មើរជើង ខាងលើនេះ ឯកឧត្តម ឃួ​ង ស្រេង បាន​ចូល​ទៅ​សំណេះសំណាល​ជាមួយ​បងប្អូន អាជីវករ​នៅ​ក្នុង​ផ្សារ​ដើម​គ ហើយ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​ក្នុង​ផ្សារ​ស្នើសុំ​និង​សំណូមពរ​ឱ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ ជួយ​ធ្វើ​អន្តរាគមន៍​បើកផ្លូវ​ចេញ​ចូល​ផ្សារ ខណៈ​ចំណតរថយន្ត​បាន​យក​រថយន្ត​មក​ចត​បិទបាំង​ផ្លូវ​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​ចេញចូល​បាន ។

​ផ្ដើមចេញ​ពី​បញ្ហា​នេះ​ទើប​លោក​អភិបាល រាជធានី​ភ្នំពេញ​ធ្វើការ​ព្រមាន​ដក​ប្រធាន​ផ្សារ និង​ប្រធាន​បេនឡាន​ផ្សារ​ដើម​គ​ដោយ​លោក​បញ្ជាក់ថា បើ​ធ្វើ​ការងារ​មិន​ត្រូវ​គ្នា​ទេ បើ​ដក​គឺ​ដក​ទាំង​ពីរ​នាក់​តែម្តង​។​

​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ស្ពាន​អាកាស ថ្មើរជើង​ទល់មុខ​ផ្សារ​ដើម​គនេះ​ជា​គម្រោង មួយ​ក្នុង​ចំណោម​គម្រោង​សាងសង់​ស្ពាន អាកាស​ថ្មើរជើង​ចំនួន​២៧​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មាន​ការ សាងសង់​តាម​លិខិត​លេខ​៨៩១​ស​ជណ ម​យ​ចុះ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ស្ពាន​អាកាស​ថ្មើរជើង​នេះ សាងសង់ឡើង ដោយ​ក្រុមហ៊ុន​ជំនាញ​ដោយ​ប្រើប្រាស់​ការសាងសង់​រយៈ​ពេល​៧​ខែ ដែល​ចាប់ផ្តើម​សាងសង់​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៩ និង​សាងសង់​រួចរាល់​ជា​ស្ថាពរ នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០២០ ។​

​លោក​បន្តថា ស្ពាន​អាកាស​នេះ​បណ្ដោយ​ស្ពាន​មាន​ប្រវែង​២៨​ម៉ែត្រ ទទឹង​ស្ពាន​មាន​ប្រវែង​៣.៤ ម៉ែត្រ ទទឹង​ផ្លូវ​ដើរ​មាន​ប្រវែង​២.៨ ម៉ែត្រ កម្ពស់​ពី​ផ្លូវ​មក បាត​ស្ពាន​៥.៥០​ម៉ែត្រ កម្ពស់​ពី​កម្រាល​ដើរ​ដល់​ពិ​តាន ដំបូល​៣​កញ្ចក់​ស្រោប​អុ​ី​ណុក​៥០​ម៉ែត្រ កម្ពស់ បង្កាន់ដៃ​១.២០​ម៉ែត្រ ព្រមទាំង​រៀបចំ​និង​បំពាក់​កញ្ចក់​ដាក់​ភ្លើង​បំភ្លឺ​នៅលើ​ស្ពាន និង​ក្រោម​ស្ពាន កម្រាល​ថ្មើរជើង​ធ្វើ​អំពី​បេតុង​គ្រោង​ដែក​ក្រាល​ដោយ​ថ្ម​ក្រា​នី​ត ។​

​លោក សាំ ពិសិដ្ឋ បានឱ្យដឹង​ទៀត​ថា ទន្ទឹមនឹងនេះ​ការដ្ឋាន​ថ្មី​មួយទៀត​កំពុង​សាងសង់ គឺ​ស្ពាន​អាកាស​ថ្មើរជើង​នៅ​
​ស្តុបស​ន្ធ​រម៉ុក​ទល់មុខ​សាលាបឋមសិក្សា​សន្ធរម៉ុក​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់ ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​គិត​មកដល់ពេលនេះ​សម្រេចបាន​២០% និង​មាន​ផែនការ​បន្ត​ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​បន្តបន្ទាប់​ចំនួន​២៥ ទីតាំង​ទៀត ដែល​បាន​កំណត់​ក្នុង​លិខិត លេខ ៨៤១ ស​ជណ​.​មួយ​ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០១៨ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើមគ​នេះ ត្រូវបាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន មាន​បទពិសោធន៍ និង​ស្នាដៃ​ស្ថាបនា​ស្ពាន​តែម្តង ហើយ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ រាជធានី​ភ្នំពេញ​បន្តទៀត ។​

​សូមបញ្ជាក់​ថា មកដល់ពេលនេះ រាជធានី ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៤​កន្លែង​ហើយ គឺ ស្ពាន អាកាស​ថ្មើរជើង​នៅ​តំបន់​សាលា​ជម្ពូ​វ័ន​ចំនួន​១ រង្វង់​មូល​នាង​គ​ង្ហី​ង​១ ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្សារ​ដើម​គ​ដែល​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ពេល​នេះ​១ និង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុបស​ន្ធ​រម៉ុក​ទល់មុខ​សាលាបឋមសិក្សា​សន្ធរម៉ុក ដែល​កំពុង ដំណើរការ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ