ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប ដើម្បី​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត របស់​រដ្ឋបាល​ខេត្ត និង​ពិនិត្យ​អនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដី សម្រេច​ស្ដីពី​ការ​បែងចែក​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើ​ការងារ​ជូន​គណៈ​អភិបាលខេត្ត​ថ្មី ។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​លើក ឡើង​ថា ដោយយោង​ស្ថានភាព​គណៈ​អភិបាលខេត្ត មាន​ភាពប្រែប្រួល ផ្លាស់ប្តូរ​ទើប​រដ្ឋបាល​ខេត្ត​សម្រេច​ធ្វើការ​កែសម្រួល​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វើ​ការងារ​ជូន​គណៈ​អភិបាល​ខេត្ត​នេះ​។ ការបែងចែក​នេះ​រៀបចំ​ដោយ​ផ្អែក​ទៅលើ​សមត្ថភាព បទពិសោធន៍ និង​ឧបនិស្ស័យ​របស់​អភិបាលរង​ខេត្ត​និមួយៗ ដោយ​មាន​ការពិនិត្យ ពិភាក្សា​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត បាន​ពិនិត្យ និង​សម្រេច​ជារួម​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​របស់​រដ្ឋបាល​ខេត្ត​រួចមក លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានបញ្ជាក់​ថា រាល់​សមិទ្ធផល​ទាំងអស់ ដែល​បាន​ដាក់​បង្ហាញ​ក្នុង​របាយការណ៍ ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​នា​ថ្ងៃនេះ គឺ​កើតឡើង​ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែ​ង ដោយ​ថ្នាក់​ដឹកនាំ​ខេត្ត​គ្រប់​ជាន់ថ្នាក់ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក​និង​ឃុំ​សង្កាត់​ទាំងអស់​ក្នុង​ខេត្ត​។​

​ទាក់ទិន​នឹង​របាយការណ៍​ខាងលើ លោក សោម ពិសិដ្ឋ អភិបាលខេត្ត បាន​រំលឹក​ដល់​មន្ត្រី​ជំនាញ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ ទប់ស្កាត់​ការកាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ឲ្យបាន​ល្អ ចៀសវៀង​ជនខិលខូច​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​។​

​លោក​បាន​បន្ថែមទៀតថា ខេត្ត​កែប ជា​ខេត្ត​ទេសចរណ៍ ត្រូវ​រៀបចំ​អោយមាន​នូវ​ទីលាន​ចាក់​សំរាម ទី​ចំណតរថយន្ត​អោយបាន​ត្រឹមត្រូវ ត្រូវ​រក្សា​អោយបាន​នូវ​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដេ​ី​ម្បី​ធានា​ជូន​ភ្ញៀវ​ដែល​មក​លេង​កំសាន្ត ។

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា ខេត្ត បាន​សំណូមពរ​ឲ្យ​មន្ត្រី​ទាំងអស់ ត្រូវ​មានចិត្ត​ស្មោះត្រង់ គោរ​នូវ​តួនាទី​ភារកិច្ច រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូ សាមគ្គី​ផ្ទៃក្នុង​ឲ្យបាន​ល្អ ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ