ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោកស្រី មុំ ចាន់​ដា​នី ចុះ​ទៅ​ផ្តល់ និង​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ប័ណ្ណ​សមធម៌​ដល់​សមាគម​តន្ត្រី​សំនៀង​ជនពិការ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អនុវត្ត​កម្មវិធី​របប​គោ​នយោបាយ​ចំពោះ​ជន​មាន​ពិការ​ភាពក្រីក្រ មាន​គោលបំណង​ផ្តល់ប្រាក់​របប​ជា​ផ្លូវការ ជូន​ជន​មាន​ពិការភាព​ដោយ​គ្មាន​លក្ខខណ្ឌ ក្នុងអំឡុងពេល​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អញ្ជើញ​យក​ប័ណ្ណ​សមធម៌ ផ្តល់​ជូន​បងប្អូន​ជន​ពិការភាព ដែល​កំពុង​រស់នៅ​ស្នាក់​អាស្រ័យ​នៅ​ក្នុង​សមាគម​តន្ត្រី​សំនៀង​ជនពិការ​។​

​លោកស្រី មុំ ចាន់​ដា​នី បាន​លើកឡើង​ថា ឆ្លើយ​យ​តប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​ផែនការ​យុទ្ឋសាស្ត្រ​ជាតិ ស្តី​ជន​ពិការភាព ឆ្នាំ​២០១៩-២០២៣ ក្នុង​ការយកចិត្ត ទុកដាក់ និង​លើក​កំពស់​ជនពិការ សិទ្ធិ​ជនពិការ ស្ត្រី​ពិការ កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​របស់​ក្រសួង​ផែនការ​ដល់​ជន​មាន​ពិការភាព​ភ្នែក កាយសម្បទា ប័ណ្ណ​សមធម៌ ចំនួន​១៦៥​គ្រួសារ ត្រូវបាន​ផ្តល់ជូន​ដល់​បងប្អូន​ពិការភាព នៅ​សមាគម​តន្ត្រី​សំនៀង​ជនពិការ នា​ស្នាក់ការ​សមាគម​តន្ត្រី​សំនៀង​ជនពិការ ស្ថិត​នៅ​អគារ​២៩៨​ដេ ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្នុងនោះ​លោក ចាប តូ ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ បានឲ្យដឹងថា ដោយ​បាន​ទទួល​នូវ​សេចក្តី​អាណិតអាសូរ​យកចិត្តទុកដាក់​ទិញ​ដី​សាងសង់​មជ្ឈមណ្ឌល​ស្នាក់នៅ និង​រៀន​ជំនាញ អំពី​សម្តេច​ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេច​យាយ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុងនោះ មាន​សមាជិក​សរុប​ចំនួន​៤០៦​នាក់ ស្ត្រី ១៧៤​នាក់ ប្រុស​២៣២​នាក់ ជន​មាន​ពិកា​ភាព​ភ្នែក ២៩៩​នាក់ ពិការ​កាយសម្បទា ១០៦​នាក់ គ​ថ្លង់ ០១​នាក់ សុទ្ធតែ​មាន​ពិការភាព​ភ្នែក និង​ពិការ​កាយ សម្បទា​ខ្លះ ដើម្បី​ជួយ​ដឹក​ដៃ​ជនពិការភ្នែក បច្ចុប្បន្ន​ស្ដី​និង ជនពិការ​មួយចំនួន​កំពុង​បម្រើ​ការងារ​នៅតាម​បណ្តា​ហាង​ម៉ាស្សា​បែប​បុរាណ ច្រៀង​តាម​ភោជនីយដ្ឋាន និង​រោងការ​នានា​។​

​លោក ចាប តូ បានឲ្យដឹងថា សមាគម​របស់​លោក សព្វថ្ងៃ​ស្ថិតនៅ​ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១២ ក្នុង​គោលដៅ ប្រមូលផ្តុំ​ជនពិការ ដើម្បី​បណ្តុះបណ្តាល ជំនាញ​បំណិន​ជីវិត ដូចជា ជំនាញ​ដូរ​តន្ត្រី រៀនអក្សរ​ព្រាល និង​ជំនាញ​ម៉ាស្សា​ដៃ​ទេព​។​

​លោក​បន្តថា សព្វ​ថ្ងៃនេះ​សមាគម ក៏​ដូច​ជា​បងប្អូន​ជនពិការ​ទាំងអស់ ដំណើរការ និង​រស់រាន​បាន​អាស្រ័យ ដោយ​បងប្អូន​ទាំងអស់​ទៅ​ប្រកប​របរ​ប្រគុំ​តន្ត្រី​នៅ​គ្រប់​ទីកន្លែង​នានា តាម​ការ​ជួល​របស់​អតិថិជន​។​

​ជាមួយគ្នានេះ លោកស្រី​ប្រធាន ក៏​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​សមាជិក​ក្នុង​សមាគម យកចិត្តទុកដាក់​អនុវត្ត​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល ជាពិសេស ការថែរក្សា​សុខភាព អនាម័យ​លាង​សំអាត​ដៃ​អោយ​បាន​ញឹកញាប់ សំអាត​បរិវេណ​រស់នៅ​ដើម្បី​សុខភាព​បងប្អូន​មាន​ពិការភាព​យើង ក៏​ដូច​ដើម្បី ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​ផងដែរ ។​

​ជាមួយគ្នានេះ លោកស្រី មុំ ចាន់​ដា​នី ក៏បាន​លើកឡើង​នូវ​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ថា ក៏​ដូច​ប្រសាសន៍​អភិបាល​រាជធានី មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ ស្លាប់​ដោយសារតែ ភាព​អត់​ឃ្លាត​នោះទេ ហើយ​លោក​មាន​ការ​កោ​ត សរសើ​ចំពោះ​ជនពិការ​ទាំងនេះ ចំពោះ​ការខិតខំ​ប្រឹងប្រែង ដោយ​មិន​ដើរ​សុំទាន ដូច​ជនពិការ​ផ្សេងទៀត ។ បាន​ស្នើ​ឲ្យ​សមាគម ត្រូវ​ចេះ ថែរក្សា​សុខភាព ដើម្បី​បន្ត​ស្វែងរក​ជំនួយ​ពី​សប្បុរសជន ឲ្យគេ​ជួយ​ទៅ​តាម​ការប្រគំ​តន្ត្រី​ទៅ​ថ្ងៃ​ខាង​មុខ ពិសេស​ត្រូវ​រស់នៅ​ស្អាត ត្រូវ​លាងដៃ​ដ​ផ​យ​ទឹក​អាល់​កុល និង​សាប៊ូ​ជាប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​មេ​រោគកូ​វីដ​១៩ (COVID19) ។​

​សូម​រំលឹក​ថា សមាគម​ជនពិការ​ខាងលើនេះ ត្រូវបាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ​លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ឋជន និង​យុវ​និតិ​សម្បទា រាជធានី​ភ្នំពេញ​តែងតែ​នាំ​យក​ផ្តល់​អំណោយ​ផ្តល់​ឱ្យ​ជា​បន្តបន្ទាប់ ជាពិសេស​លោក​បាន​ឧបត្ថម្ភ​នូវ​អង្ករ និង​ថវិកា ក្នុង​ការចំណាយ​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ជា​រៀងរាល់​ខែ ៕

Filed in: ព័ត៌មានជាតិ