ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​មូលនិធិ​ជនពិការ ផ្តល់​អំណោយ​សប្បុរសធម៌ ជូន​ជនពិការ​ក្រីក្រ​ចំនួន​២០​នាក់ នៅ​ខេត្ត​តាកែវ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​តាកែវ​)៖ លោក ជួរ រតនៈ នាយក​មូលនិធិ​ជនពិការ បាន​នាំយក​អំណោយ​សប្បុរសធម៌​របស់​មូលនិធិ​ជនពិការ ទៅ​ប្រគល់ជូន ជនពិការ​ក្រីក្រ​ចំនួន​២០​នាក់ នៅ​ខេត្ត​តាកែវ ដោយ​ក្នុង​ម្នាក់​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល អង្ករ​២៥​គីឡូ​ក្រោម ត្រីខ​២​យួរ ទឹក​ស៊ីវ​អ៊ីវ​១​យួរ ទឹកត្រី​១​យួរ អំបិល​២​កញ្ចប់ និង​មី​១​កេស​។​

​កម្មវិធី​ផ្តល់​អំណោយ​សប្បុរសធម៌​របស់​មូលនិធិ​ជនពិកា​រ​នេះ មាន​ការចូលរួម​ពី​តំណាង​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត លោក​អភិបាលក្រុង​ដូន​កែវ និង​មន្ត្រី​មូលដ្ឋាន​ជា​ច្រើន​រូប​។​

​នៅក្នុង​ពិធី​នេះ​លោក​នាយក​មូលនិធិ​ជនពិការ​បាន​ថ្លែងថា ចាប់តាំងពី​មូលនិធិ​ជនពិការ បាន​ដំណើរការ ដាក់​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មកដល់​បច្ចុប្បន្ន​នេះ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​មាន​ហិប​ចំនួន​៧០០​ហិប ត្រូវបាន​ដាក់​នៅ​តាម​ទីសាធារណៈ ដោយ​បាន​ទទួល​ថវិកា​សរុប​ចំនួន​១,០៥៧,០៣៨,៦០០​រៀល​។​

​តាមរយៈ​ថវិកា​ដែល​ប្រមូលបាន​ពី​ហិប​ប្រាក់​នេះ មូលនិធិ​ជនពិការ​បាន​ប្រើប្រាស់​ទៅលើ​កម្មវិធី​ចំនួន​៣​ផ្សេងគ្នា ដើម្បី​ជួយ​ដល់​ជនពិការ​ក្រីក្រ​ដែល​កម្មវិធី​នោះ​មានដូចជា​៖ ការផ្តល់​អំណោយ​សប្បុរសធម៌ ការសាងសង់​ផ្ទះ និង​ការផ្តល់​ប្រាក់កំចី​ដែល​មាន​ការប្រាក់​ទាប​។​

​លោក​បន្តថា កន្លង​មក​គិត​ចាប់ពី​ឆ្នាំ​២០១៧​មកដល់​បច្ចុប្បន្ន មូលនិធិ​ជនពិការ បាន​រៀបចំ​កញ្ចប់​អំណោយ​សប្បុរសធម៌ សម្រាប់​ផ្តល់ជូន​ជនពិការ​ក្រីក្រ​សរុប​ចំនួន​១,០៩៨​នាក់ ដែល​ក្នុងនោះ​ខេត្តតាកែវ មូលនិធិ​ជនពិការ តាមរយៈ​សាខា របស់ខ្លួន​បាន​ផ្តល់​ជូន​បាន​ចំនួន​៥២​នាក់​រួចមកហើយ​។​

​ចំពោះ​ការបើក​ផ្តល់ប្រាក់​របប​គោលនយោបាយ​ឧបត្ថម្ភ​ពិនិត្យ ព្យាបាល និង​ថែទាំ​សុខភាព និង​បើក​គណនី​ធនាគារ ជូន​ជនពិការ​ក្រីក្រ​តាម​សហគមន៍​ក្នុង​ខេត្តតាកែវ គឺ​សាខា​មូលនិធិ​ជនពិការ​ខេត្ត​បាន​អនុវត្ត​បាន​ចំនួន ៣២៥​នាក់​៕

Filed in: ព័ត៌មានជាតិ