ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​ខេត្ត​បន្ទាយមានជ័យ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយត្ន័​ចំពោះ​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​គ្រុនឈីក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុង ស្រុក មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរពេទ្យ​ខេត្ត ស្រុក ដើម្បី​ដាក់ចេញ​ផែនការ​អនុវត្ត​យុទ្ធនាការ​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​បាណក់​ឃាត​(​អា​បែ​ត​) នៅ​ភូមិ​គោលដៅ ជាការ​អន្តាគ​មន៍ ទប់ស្កាត់​ជំងឺ​គ្រុនឈីក (Chikungunya) និង​ជំងឺគ្រុនឈាម​ដែល ភ្នាក់ងារ​ចម្លង​គឺ​មូស​ខ្លា ទូទាំង​០៩ ក្រុង ស្រុក ដោយ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​ទៅ​។​

​លោក ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បានបញ្ជាក់​ថា ក្រុម​កា​ងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បន្ត​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស​ខ្លា នៅ​ភូមិ​គោលដៅ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ជា​ផ្នែក​មួយ​នៃ​ការ​អន្តាគ​មន៍ ទប់ស្កាត់​ជំងឺ​គ្រុនឈីក (Chikungunya) និង​ជម្ងឺគ្រុនឈាម​ដែល​ភ្នាក់ងារ​ចម្លង​គឺ​មូស​ខ្លា​ម្តង​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​កិច្ចប្រជុំ​ចប់​ក្រុមការងារ​នឹង​បន្ត​យុទ្ធនាការ​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​បាណក់​ឃាត​(​អា​បែ​ត​) បន្ថែមទៀត តាម​ផែនការ​នៃ​កិច្ចប្រជុំ​បន្ទាន់​ថ្ងៃនេះ​។​

​លោក​វេជ្ជបណ្ឌិត រឿន សុធី ប្រធានការិយាល័យ​បច្ចេកទេស​មន្ទីរ​សុខាភិបាល​បាន​បញ្ជាក់​ឲ្យដឹងថា ជំងឺ​គ្រុនឈីក​បង្កឡើង​ដោយ​វីរុស ឈីក​តាមរយៈ​មូស​ខ្លា ជំងឺ​នេះ​បង្ក​ឡើង​លើ​មនុស្ស​គ្រប់​វ័យ​។ រោគសញ្ញា​មាន​សញ្ញា​សំខាន់ ០៣ គឺ ១.​គ្រុ​នក្តៅ​៣​ទៅ ៤​ថ្ងៃ .២.​ឈឺ​សន្លាក់ឆ្អឹង​ជាច្រើន​កន្លែង និង មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក​។ ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះទេ លើកលែងតែ​មាន​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺរលាកស្រោមខួរ​ជាដើម​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សូម​ប្រុងប្រយត្ន័​ចំពោះ​ការ​ផ្ទុះ​ឡើង​វិញ នូវ​ជំងឺ​គ្រុនឈីក​នេះ ដោយ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ វិធានការ​បំបាត់​ជម្រក​មូស​ខ្លា សំអាត​អនាម័យ​បរិស្ថាន​តាម​ផ្ទះសម្បែង គេង​ក្នុង​មុង និង​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ទទួលយក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​។​

​ជាមួយគ្នា​នោះ​ឯកឧត្ត​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​ផ្តល់​ព័ត៌មាន ជូន​ទៅ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ មេភូមិ និង​អាជ្ញាធរ​មូលដ្ឋាន អំពី​បញ្ហា​ជំងឺ ឬ​ព័ត៌មាន​សុខ​ភាព​ផ្សេងៗ ដើម្បី​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ជួយ​អន្តាគ​មន៍​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា​៕

Filed in: ព័ត៌មានជាតិ