ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

គណៈបញ្ជាការ​ឯកភាព​ខណ្ខដូនពេញ បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណ​:​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៦ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ថ្ងៃ​ព្រហស្បតិ៍ ៣ កើត ខែ​ស្រាពណ៏ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​អោយ លោក យស យុទ្ធី អភិបាលរង​ខណ្ឌ​ដូនពេញ និង លោក នី សា​មិត្ត ប្រធានការិយាល័យ សាធារណៈការ និង សណ្តាប់ធ្នាប់​ខណ្ឌ ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​បណ្តោយ​ផ្លូវ​លេខ ១៣៦ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ដោយ​ធ្វើការ រុះរើ​សំ​យ៉ាប តុ កៅអី ផើង​ផ្កា រួម​ទាំង​រនាំង​រឹងមាំ​បិតបាំង​ចិញ្ចើមផ្លូវ​សាធារណៈ​មួយចំនួន ជា​លទ្ធផល​នៃ​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣៧​ផ្ទះ បាន​ចូលរួម​ដោយ​រុះរើ​សំ​យ៉ាប​ផ្ទះ​ដោយ​ខ្លួនឯង ដោយឡែក​សំ​យ៉ាប់​នៅមុខ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ០៩​ទៀត ក៏​កំពុង​បន្ត​កា​រុះរើ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ