ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី លោកហ៊ុន ម៉ានី កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រេចបានប្រមាណ ៣០% ទៅ ៤០%==>ចែកអាវកាក់ជូនអ្នកសារព័ត៌មាន ក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ==>​លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ម្នាក់ ដែល​បាន​ជួប​ឧបទ្ទវហេតុ​កំឡុង​ពេល​ប្រកួត​កីឡាបាល់ទាត់​បណ្តាលឲ្យ​របួស​បាក់ជើ​ង​!==>កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព ក្រោម​មូលបទ “​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​” និង​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​==>សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​!==>​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​!==>នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពសិស្សានុសិស្សនៅពេលមានករណីក្ដៅខ្លាំងលើស ៤០អង្សាសេ==>នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ក្នុងពិធី “សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត==>ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​==>អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!

​អភិបាលខេត្ត​តាកែវ បង្ហាញ​ពី​វឌ្ឍនភាព និង​សមិទ្ធផល​របស់​រដ្ឋបាល​ខេត្ត តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​បង្ហាញ​ពី​វឌ្ឍនភាព និង​សមិទ្ធផល​របស់​រដ្ឋបាល​ខេត្ត តាមរយៈ​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។ ពិធី​នេះ ត្រូវបាន​ធ្វើឡើង​ទៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែល​មាន​អ្នកចូលរួម​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​ខេត្តតាកែវ ជា​ខេត្ត​ដែល​មាន​វប្បធម៌ អរិយធម៌​ដ៏​ចំណាស់​មួយ ហើយ​បាន​បន្សល់ទុក​នូវ​កេរ្តិ៍ដំណែល​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​យ៉ាង​សម្បូរបែប ដែល​មាន​សក្តានុពល​ខ្ពស់ លើ​វិស័យ​ទេសចរណ៍​។ ទន្ទឹម​នេះ​ដោយ មាន​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ និង​ដោយ​មាន​ទីតាំង នៅលើ​ផ្លូវ​ឆ្លង កាត់​ភ្នំពេញ និង​កំពង់ផែ​ជា​បណ្ដើរៗ បច្ចុប្បន្ន​ខេត្ត​បាន​ក្លាយ​ជា​ទីតាំង​ប្រមូលផ្តុំ​នៃ​រោង​ច្រក សហគ្រាស ឧស្សាហកម្ម​ផ្នែក​កមន្តសាល និង​សិប្បកម្ម ដែល​បាន​បោះ​ទីតាំង​ជាច្រើន​ក្នុង​ខេត្ត ហើយក៏​ជា​គោលដៅ សំខាន់​នៃ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សហកម្មរ​ប​ស់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​។​

​ជាមួយគ្នានេះ ខេត្តតាកែវ ក៏​ជា​ប៉ូល​កសិកម្ម​មួយ​ដ៏​ល្បីល្បាញ និង​ជា​ជង្រុក​ស្រូវ​មួយ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​មាន​ផ្ទៃដី​មាន​ជីជាតិ រួម​ជាមួយ​ការគិតគូរ បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​បានធ្វើឲ្យ​ទិន្នផល​កសិកម្ម​មាន​ការកើន​ឡើង​ជា​លំដាប់​។ ខេត្ត​ក៏​មាន​វិស័យ​ដែល​មាន​សក្តានុពល​សំខាន់​មួយ​ចំនួន​ដូចជា​៖ ជាទី​តាំង​ល្អ និង​មាន​ការអភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ដូចជា​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង ផ្លូវអាកាស និង​ផ្លូវទឹក ហើយ​នៅ​កៀក​ជិត​នឹង កំពង់ផែ​អន្តរជាតិ សំខាន់ៗ​របស់​ប្រទេស ដែល​អាច​ផ្តល់​នូវ​ភាពងាយស្រួល និង​មាន​កាលានុវត្តភាព​ខ្ពស់​សម្រាប់​អ្នកវិនិយោគ ក្នុង​ការដឹកញ្ជូន​ទំនិញ ទៅ​កាន់​ទីផ្សា​ក្នុងស្រុក និង​បរទេស​។​

​ខេត្តតាកែវ ក៏​មាន​សក្តានុពល លើ​វិស័យ​កសិកម្ម កសិពាណិជ្ជកម្ម រ៉ែ វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​សិប្បកម្ម​ផងដែរ ក្រៅ​ពី​ផ្នែក​សក្តានុពល​ផ្សេងៗ​ទៀត​។​
* វិស័យ​កសិកម្ម​៖ ខេត្ត​មាន​ផ្ទៃដី​សរុប ៣,៧៥៤.៤៣​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ផ្ទៃដី​ដែល​មាន​សក្តនុភាព ក្នុង​ផលិតកម្ម​កសិកម្ម​ចំនួន ២៦៤,០០០​ហិច​តា ដែល​ចែកចេញ​ជា​ផ្ទៃដី​៖ ស្រូវ​រដូវវស្សា ១៨០ ,០០០​ហិច​តា និង​ស្រូវ​រដូវប្រាំង ៨០,០០០​ហិច​តា​, ផ្ទៃ​ដី​ចំការ ៤,០០០​ហិច​តា ដែល​ជា​ដី​មាន​ជីជាតិ សក្តានុពល​លើ​ការ​ដាំ​ដំណាំ​កសិឧស្សហកម្ម និង​ពាណិជ្ជកម្ម​។ ក្រៅពី​នោះ​ជា​ផ្ទៃ​ដី​លំនៅដ្ឋាន ព្រៃ បឹង ស្ទឹង ប្រឡាយ និង​សំណង់​។​ល​។​
* ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​គាំទ្រ​ដល់​វិស័យ​កសិកម្ម​៖ ខេត្តតាកែវ បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត សំដៅ​ធានា​ដល់​ការផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម និង​សម្រាប់​បូម​សង្គ្រោះ​នៅ​ពេល​ជួប​គ្រោះ​រាំងស្ងួត​។ ក្នុង​ខេត្ត​តាកែវ មាន​ប្រព័ន្ធ​ធារាសាស្ត្រ​តូច មធ្យម និង​ធំ សរុប​ចំនួន​១៣០​ប្រព័ន្ធ ដែល​នៅ​ក្នុង​នោះ​មាន​ទំនប់​ចំនួន ៩៤​កន្លែង ប្រវែង ២១៥,៤២០​ម៉ែត្រ​។​
​ប្រឡាយ​មេ ចំនួន ៣១២​ខ្សែ ប្រវែង​៩២៧,៦៤១​ម៉ែត្រ ប្រឡាយ​រង​ចំនួន ១,៣៤៦​ខ្សែ ប្រវែង​១,៤៦១,៣៥០​ម៉ែត្រ និង​ស្ថានីយ៍​បូមទឹក ៤៥​កន្លែង ដែល​អាច​ធានា​ការ ស្រោចស្រព​បាន​លើ​ផ្ទៃដី​ប្រមាណ​ជាង ៧០% នៃ​ផ្ទៃដី​ផលិតកម្ម​កសិកម្ម​ទូទាំង​ខេត្ត ដោយ​មិន​ទាន់​គិត​បញ្ចូល​ប្រព័ន្ធ​ស្រោចស្រព និង​សំណង់​ធារាសាស្ត្រ​ខ្នាតតូច ដែល​ស្តារ​ជួសជុល និង​សាងសង់​ដោយ​ថវិកា​មូលនិធិ​ឃុំ​សង្កាត់​ផង​ទេ​។​
*​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​និ​វា​នុវត្ត​៖
​នៅ​ទូទាំង​ខេត្ត​មាន​សហគ្រាស គ្រឹះស្ថាន វាយភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ចំនួន ៤៩​ប្រើប្រាស់​កម្លាំង​កម្មករ និយោជិត​សរុប​ចំនួន ៤៧,៤១៦​នាក់ ស្រី​៤០,២១៣​នាក់ ។ សហគ្រាស គ្រឹះស្ថាន ក្រៅពី​កាត់ដេរ​ចំនួន​១៥០ ប្រើប្រាស់​កម្លាំង​កម្មករ​និយោជិត​ចំនួន​១០,៣១១​នាក់ ស្រី​៧,១៥៤​នាក់​។ សហគ្រាស គ្រឹះស្ថាន បើក​ថ្មី​វាយភណ្ឌ​ផលិត​ស្បែកជើង និង​កាត់ដេរ ក្រៅពី​កាត់ដេរ​ចំនួន ៤៦​សហគ្រាស ប្រើប្រាស់​កម្លាំង​កម្មករ​និយោជិត​ចំនួន ១១,៦០៦​នាក់ ស្រី​៩,៨៥៤​នាក់​។​
​សិប្បកម្ម​ដែល​មាន​ទុន​ក្រោម ៣,០០០​ដុល្លារ កំពុង​ដំណើរការ​ចំនួន​១,៧៧៣​មូលដ្ឋាន ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន ៣,៨៧៦​នាក់ ស្រី​១,៦៥៣​នាក់​។ សិប្បកម្ម​ប្រពៃណី​មាន​ចំនួន ០៤​ស្រុក (​បាទី ព្រៃកប្បាស សំរោង និង​ត្រាំកក់​) ផលិត​ហ៊ូ​ល ផាមួង ក្រមា​សូត្រ និង​សា​រ៉ុង​សូត្រ មាន​កី​តម្បាញ​ចំនួន​២,៤៨៥​កី ផលិត​បាន​ចំនួន ១០,៧៣៣​ក្បិន និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន ៤,៦៦៥​នាក់ ស្រី​២,៤៨៥​នាក់​។​
* វិស័យ​ទេសចរណ៍​៖ ខេត្ត​តាកែវ​ជា​ខេត្ត​មួយ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​២៥ ជា​ប្រភពដើម នៃ​វប្បធម៌ អរិយធម៌​ជាតិ ដែល​មាន​សក្ដានុពល​ទេសចរណ៍ ទាំង​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ រមណីយដ្ឋាន​ទេសចរណ៍​របស់​ខេត្តតាកែវ មានដូចជា​៖ មាន​រមណីយដ្ឋាន​ទេសចរណ៍ ចំនួន​០៩​កន្លែង ក្នុងនោះ រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​មាន​ចំនួន​០៥​កន្លែង រួមមាន ភ្នំ​ដា ភ្នំ​បា​យ៉ង់​កោរ ភ្នំ​ជី​សូ​រ្យ ភ្នំ​តា​ម៉ៅ និង​ទន្លេបាទី​។​
* វិស័យ​សុខាភិបាល​៖ ខេត្តតាកែវ មាន​មន្ទីរពេទ្យ​បង្អែក ចំនួន​០៧​កន្លែង ក្នុងនោះ​មាន​មន្ទីរពេទ្យ​ខេត្ត​ចំនួន ០១​កន្លែង មន្ទីរពេទ្យ​ភ្នែក​០១​កន្លែង មន្ទីរពេទ្យបង្អែក​ចំនួន​៦​កន្លែង និង​មាន​មណ្ឌល​សុខភាព​សរុប​ចំនួន ៨៣​កន្លែង និង​ប៉ុស្តិ៍​សុខភាព​ចំនួន​០៣​។ មាន​មន្ត្រីរាជការ​បុគ្គលិក​សុខាភិបាល សរុប ១,៤២៥​នាក់ ស្រី​៧៥៨​នាក់​។​
* វិស័យ​អប់រំ​៖ នៅ​ទូទាំង​ខេត្ត​មាន​សាលា​ម​តេ្ត​យ្យ​សរុប​ចំនួន ៤១៩​សាលា មត្តេយ្យ​រដ្ឋ​មាន ២៩២​សាលា សហគមន៍​មាន ១១៦​សាលា និង​សាលា​ឯកជន មាន​១០​សាលា មាន​ថ្នាក់​សរុប​ចំនួន ៥៨៣​ថ្នាក់ មាន​សិស្ស​សរុប ១៨,៥៦០​នាក់ ស្រី​៩,៤៥១​នាក់ គ្រូ​សរុប​៦០៥​នាក់ ស្រី​៥៦៥​នាក់​។ សាលា​បឋម​សិក្សា​មាន ៧១​កម្រង ស្មើនឹង​៣៨២​សាលា ថ្នាក់​ចំនួន​៣,៥៧៤​ថ្នាក់ មាន​សិស្ស​សរុប​ចំនួន​១១៥,៥៨០​នាក់ ស្រី​៥៥,៣៥១​នាក់ គ្រូ​សរុប​៤,១៦១​នាក់ ស្រី​១,៦៦១​នាក់​។​
​សាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ មាន​ចំនួន​១០​កម្រង ស្មើនឹង​១២៨​សាលា ក្នុងនោះ អនុវិទ្យាល័យ ចំនួន​៦៧​សាលា វិទ្យាល័យ ចំនួន​៥២​សាលា ឯកជន​០៩​សាលា មាន​ថ្នាក់​សរុប​ចំនួន​១,៨២០​ថ្នាក់ មាន​សិស្ស​សរុប​ចំនួន ៧៤,៥២៧​នាក់ ស្រី​៣៨,៥៨៨​នាក់ ក្នុង​នោះ​សិស្ស​អនុវិទ្យាល័យ​ចំនួន ១៧,១០៦​នាក់ ស្រី​៨,៦៦៧​នាក់ និង​សិស្ស​វិទ្យាល័យ ចំនួន​៥៦,១៦៥​នាក់ ស្រី​២៩,៣៣៥​នាក់ សិស្សសាលា​ឯកជន​១,២៥៦​នាក់ ស្រី​៥៨៦​នាក់​។​
* ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន​៖ ក្នុង​ឆ្នាំ​២០១៩-២០២០​នេះ រដ្ឋបាល​ខេត្ត​តាកែវ ទទួលបាន​នូវ​សមិទ្ធផល ដ៏​ធំធេង គឺ​ការជួសជុល និង​ស្ថាបនា​ឡើងវិញ នូវ​ផ្លូវ​ជាតិ​លេខ​២ លេខ​៣ លេខ​២២ និង​ការសាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខ្នាត​អន្តរជាតិ ដែល​មាន​មួយផ្នែក​ស្ថិត​ក្នុង​ទឹកដី នៃ​ខេត្ត​តាកែវ​ផងដែរ ហើយ​ដែល​បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កន្លង​ទៅ​ថ្មីៗ​នេះ​។​
* វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​៖
​ការងារ​ដីធ្លី​៖ ការងារ​ចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​៖ អនុវត្តបាន​៧៥៦​ភូមិ ៦៨​ឃុំ​សង្កាត់ ៩​ក្រុង​ស្រុក​, បញ្ចូល​ទិន្នន័យ​ក្បាលដី សម្រេចបាន​៤៧,៤៧០​ក្បាលដី ស្មើនឹង​៧៩% នៃ​ផែនការ​, បិទ​ផ្សាយ​ជា​សាធរណៈ​សម្រេចបាន ៤៩,០៣០​ក្បាលដី ស្មើនឹង​៨២% នៃ​ផែនការ និង​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​បាន​ចំនួន ២១,០១២​ប័ណ្ណ ស្មើនឹង​៣៥% នៃ​ផែនការ​។​
​ខេត្តតាកែវ មាន​ច្រកទ្វារ​ព្រំដែន​ផ្លូវការ ជាប់​ជាមួយ​នឹង​ប្រទេស​វៀតណាម​ចំនួន​៣ ទី​១៖ គឺ​ច្រកទ្វារព្រំដែន អន្តរជាតិ​ភ្នំ​ដិន (​ដែល​ជា​ច្រកទ្វារ​ផ្លូវគោក​) ស្ថិតនៅ​ឃុំ​ភ្នំ​ដិន ស្រុក​គិរីវង់ និង​ទី​២៖ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី កំពង់​ក្រសាំង ស្ថិតនៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូរី​ជលសារ និង​ទី​៣៖ ច្រកទ្វារ​ព្រំដែន​ទ្វេរ​ភាគី បាក់ដៃ ស្ថិតនៅ​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី (​ដែល​ជា​ច្រកទ្វារ​ផ្លូវទឹក​)​។​
​ច្រកទ្វារ​ព្រំដែន​ទាំងនេះ គឺជា​ច្រក​ដ៏​សំខាន់​របស់​ខេត្តតាកែវ ដែល​បច្ចុប្បន្ន​បម្រើ​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ អ្នកវិនិយោគ និង​ការនាំចេញ​នាំចូល​ទំនិញ ព្រមទាំង​សកម្មភាព​ពាណិជ្ជកម្ម ឆ្លងកាត់​ព្រំដែន និង​សម្រាប់​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការដោះដូរ​កសិផល​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ