ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោកស្រី ម៉ែន សំអន កោត​ស​សើរ​ការផ្តួចផ្តើម​គំនិត​បង្កើត​សមាគម​សហព័ន្ធ​អប់រំ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​កោត​ស​សើរ​ចំពោះ​លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា និង​សហការី ដែល​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​សមាគម​សហព័ន្ធ​អប់រំ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​អប់រំ ជាពិសេស​ក្នុង​វិស័យ​ឯកជន និង​បាន​ចូល​រួមចំណែក​ដល់​រាជរដ្ឋាភិបាល ក្នុង​ការបណ្តុះបណ្តាល​សិស្ស និស្សិត​នៅ​កម្ពុជា​។​

​សូមបញ្ជាក់​ថា នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ លោកស្រី ម៉ែន សំអន បានអនុញ្ញាត​ឲ្យ​លោក ប៉ិច បូឡែន និង​សហការី​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម នៅ​ទីស្តីការក្រសួង​។​

​ជា​ការឆ្លើយតប​លោក ប៉ិច បូឡែន ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព​របស់​សមាគម ដែល​បាន​ដំណើរការ​រហូត​មកដល់​ពេលបច្ចុប្បន្ន​។ ក្នុង​នោះ​ផង​ដែរ សម្រាប់​សមាគម​ក៏​រង​នូវ​ផល​ប៉ះពាល់​មួយចំនួនធំ ពី​បញ្ហា​កូវី​ដ​១៩ ដែល​ពិភពលោក​បាន​និង​កំពុង​ប្រឈមមុខ​យ៉ាងខ្លាំង​អំពី​ការឆ្លង រីក​រាលដាល​នៃ​ជំងឺ​នេះ​។ តែ​ទោះជា​យ៉ាងណា សមាគម​ក៏បាន​គោរព​តាម​សរា​ចរណ៍​ណែនាំ របស់​រដ្ឋាភិបាល​ក៏​ដូច​ជា​របស់​ក្រសួង​សុខាភិបាល​នូវ​ការរក្សា​អនាម័យ និង​គម្លាត​សង្គម​។​

​លោកស្រី​ក៏​បាន​អរគុណ​ដល់​ចូលរួម​ចំណែក​របស់ និង​បាន​ស្នើ​ឲ្យ​សមាគម​៖
*​ទី​១៖ មេត្តា​យោគយល់ និង​ជួយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់ តាមរយៈ​អនុវត្តតាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ដែល​រួមមាន ការសំអាត​ដៃ និង​រក្សា​គម្លាត ជាដើម​។​
*​ទី​២៖ សមាគម​ត្រូវ​តាមដាន និង​អនុវត្ត​នូវ​ការជូនដំណឹង និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ​ផ្ទាល់ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
*​ទី​៣៖ ចូលរួម​ពង្រឹងគុណភាព​អប់រំ នៅ​កម្ពុជា ដើម្បី​ឱ្យ​សិស្ស និស្សិត​ពេល​រៀន​ចប់ ពួក​គាត់​អាច​រក​ការងារ​ធ្វើ​បាន​៕

Filed in: ព័ត៌មានជាតិ