ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខេត្ត​កែប រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ដោយយោង​តាម​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល ស្ដីពី​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​សម្រាប់​ក្រុមការងារ​ចុះ​បំពេញ​បេសកកម្ម​តាម​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ និង​ឆ្លុះបញ្ចាំង​រាល់​ចំណុចខ្លាំង ក៏ដូចជា​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ​ក្នុង​ពេល​អនុវត្ត ក្នុង​គោលបំណង ដើម្បី​ពិនិត្យ គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រោម អធិបតីភាព លោក ជិន ប៊ុនស៊ាន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប និង លោក លូ​យ សុផាត ប្រធាន​គណៈកម្មាធិការ​ទី​៣ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ដោយ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង លោក លោកស្រី ជា​សមាជិក​សមាជិការ​ក្រុម​ការងារ​ទាំងអស់​សរុប​ប្រមាណ ១៨៩ រូប​។

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត បាន​លើកឡើង​ថា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោជា​ប្រមុខ បានសម្រេច​បញ្ចេញ​សាច់ប្រាក់​ដើម្បី​ជួយឧ​ប​ត្ត​ម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​មូលដ្ឋាន ដែល​បាត់បង់​ចំណូល​ក្នុង​អំឡុង​កូវី​ដ​១៩ កើតឡើង ទាំង​នេះ​បង្ហាញ​ពី​ឆន្ទះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន​មិន​ទុកចោល ទោះ​ក្នុង​កាលទេស​ណា​ក៏​ដោយ​។​ចំពោះ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នេះ ត្រូវតែ​អនុវត្ត​ជាដាច់ខាត​តាម​បច្ចេកទេស​របស់​ក្រសួង​ផែនការ​ដែល​បានកំណត់ មិន​ត្រូវ​បន្លំ ឬ​បក្សពួក​និយម​ឡើយ​។

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​មេឃុំ​ចៅសង្កាត់​ទាំង​ប្រាំ អភិបាលក្រុង ស្រុក និង​របាយការណ៍​សង្ខេប របស់លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត រួចមក លោក ជិន ប៊ុនស៊ាន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ រក្សា​សុខ​សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ត្រូវ​ចុះ​ឲ្យដល់​មូលដ្ឋាន​សិក្សា​ស្វែងយល់​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការរៀបចំ​ឲ្យមាន​វេ​ទិ​ការ​សាធារណៈ និង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ឲ្យបាន​ញឹកញាប់​។​

​លើសពីនេះ លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ឲ្យបាន​ឆាប់រហ័ស ពិសេស​គឺ​ការផ្តល់សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យបាន​ល្អ ស្រប​តាម​អភិក្រម ធ្វើឲ្យបាន ធ្វើឲ្យ​លឿន និង​ធ្វើឲ្យមាន​ប្រសិទ្ធភាព សំដៅ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការទុកចិត្ត ជឿជាក់ និង​គាំទ្រ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ